Register Already an agent ? Login

ហានិភ័យទាំង៣ នៃការទិញផ្ទះមុនគម្រោង ដែលអ្នកគួរយល់ដឹង

ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យមុនគម្រោងដើម្បីទុកជួល ឬលក់យកប្រាក់ចំណេញត្រូវចងចាំថាការទិញមុនម្រោងទាមទារការរង់ចាំលើដំណើរការសាងសង់របស់គម្រោងនោះ។

ពាក្យថាការវិនិយោគ តែងមានគុណសម្បត្តិ និងគុណវិបត្តិ ដូចនេះនៅពេលដែលអ្នកទិញមុនគម្រោងការអ្នកត្រូវសិក្សារពីហានិភ័យទាំង៤ខាងលក្រោមនេះសិន៖ 

១. សិក្សាទៅលើទីតាំង

មិនថាលោកអ្នកទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញសម្រាប់ការវិនិយោគបន្តនោះទេ ចំណុចដែលគួរពិចារណាមុនគេនោះ គឺគួរតែសិក្សាឱ្យបានលម្អិតអំពីទីតាំងជាមុនសិន។ ត្រូវដឹងពីព័ត៌មាននានាឱ្យបានច្រើនបំផុត ដូចជា បរិយាកាសទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាពងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេស សេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។ 

២. ប្រៀបធៀបព័ត៌មាន

នៅពេលបានសិក្សាលម្អិត និងទទួលបានព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាងនេះហើយ លោកអ្នក អាចយកព័ត៌មានទាំងនោះទៅពិចារណា ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែលស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ ឬទីតាំងណាមួយ ដែលមានភាពទាក់ទាញ មានការចាប់អារម្មណ៍ច្រើនជាង ដោយដោយសំអាងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ ដែលជាចំណុចសំខាន់។ 

៣. ភាពចាំបាច់នៃការទិញលំនៅដ្ឋាន

ការទិញលំនៅដ្ឋានសម្រាប់វិនិយោគដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជា មិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែគិតឱ្យបានដិតដល់ ដែលវាអាចជាពីបញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។  

ប្រភព : Bee