Register Already an agent ? Login

តោះ! មកដឹងពីប្លង់គោលក្រុងកែប ដែលត្រូវប្រើប្រាស់នៅឆ្នាំ ២០៣០

ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដីប្រមាន ៣៣៦ គីឡូម៉ែត្រការ៉េ ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។

ខេត្តកែបនេះក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ហើយនៅមិនប៉ុន្មាន ពីព្រំដែនកម្ពុជា-វៀតណាមឡើយ ដែលធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។

ថ្មីនេះតាមរយៈ ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់បានឲ្យដឹងពីផែនទីប្លង់គោលប្រើប្រាស់ដីក្រុងកែបឆ្នាំ២០៣០ ដែលមានការបញ្ជាក់ពីការប្រើប្រាស់ដី បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបណ្ដាញធារាសាស្រ្ត ក្នុងក្រុងកែប ឆ្នាំ២០៣០។

ផែនទីនេះផលិតឡើងដោយក្រុមការងារសម្របសម្រួលគាំទ្របច្ចេកទេសរបស់នាយកដ្ឋាននគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អ្វីដែលពិសេសនោះគឺក្នុងផែនទីប្លង់គោលក្រុងកែបនេះបានឲ្យយើងដឹងពី ការប្រើប្រាស់ដីនិងការអភិវឌ្ឍជាច្រើនដូចជា៖

១.គម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា៖ គម្រោងពង្រីកកំពង់ផែទេសចរណ៍ គម្រោងអភិវឌ្ឍន៍លំហសាធារណៈនិងផ្ទៃបៃតងគម្រោងទំនប់ការពាររលក នងិគម្រោងអភិវឌ្ឍន៍ ហ្វ្រេនរីវៀរ៉ា ម៉ារីនណា។

២.បណ្តាញផ្លូវទឹក ផ្លូវថ្នល់ និងផ្លូវគោក៖ ព្រែកស្ទឹង ប្រឡាយ ទំនប់ទឹក។ ផ្លូវទំហំ៥០ម៉ែត្រ ផ្លូវទំហំ៣០ម៉ែត្រ .........ផ្លូវផ្សេងៗក្នុងនិងក្រៅក្រុង ផ្លូវសម្រាប់អនាគត និងផ្លូវរថភ្លើង។

៣.តំបន់ប្រើប្រាស់ដី៖ ប្រភេទដីដែលអាចសាងសង់បានគឺ តំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម តំបន់ទេសចរណ៍ ...... និងប្រភេទដីកម្រិតសាងសង់គឺ តំបន់កសិកម្ម (ចំការ និងវាលស្រែ) តំបន់ព្រៃឈើ តំបន់ធនធានទឹក តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។ 

ប្រភព : Bee