ខេត្តហ្វូជៀន៖ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និងធនាគារនីហរ័ណ-អាហរ័ណចិន បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក សម្រាប់ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោរវាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និងធនាគារនីហរ័ណ-អាហរ័ណចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោងអនុវត្តតាមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Bulld-Operate-Transfer-BOT) ដោយក្រុមហ៊ុនវិនិយោគឯកជននេះ មិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត «របៀងសេដ្ឋកិច្ចថ្មី-ផ្លាស់ប្តូរមុខមាត់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។
សូមជម្រាបថា ពិធីចុះហត្ថលេខានេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងវេទិកាសហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ “ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖khmerhome