Register Already an agent ? Login

គម្រោងដីឡូដ៍លើកដំបូងមានសេវាធនារ៉ាប់រង

ភ្នំពេញ៖ ក្រុមហ៊ុន ៧ អិនជី (ខេមបូឌា) និងក្រុមហ៊ុន មាតារ៉ាប់រង ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការផ្តល់ធានារ៉ាប់រងអាយុជីវិតរយៈពេល ៥ជូនដល់អតិថិជនទិញដីឡូដិ៍ នៅតំបន់អភិវឌ្ឍន៍ ៧ អិនជី ដែលស្ថិតនៅក្នុងឃុំវិហារសួគ៌ ខេត្តកណ្តាល។

ថ្លែងប្រាប់គេហទំព័រ propertyarea.asia ក្រោយពិធីចុះហត្ថលេខាលើអនុស្សារណៈ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក ខែម សារី នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មាតារ៉ាប់រង ភីអិលស៊ី បានអោយដឹងថា ការសហការគ្នានេះ គឺជាគំនិតផ្តួចផ្តើមឡើងរវាងថ្នាក់ដឹកនាំ ក្រុមហ៊ុន 7 NG ជាមួយក្រុមហ៊ុន ធានាមាតារ៉ាប់រង ក្នុងគោលបំណងក្នុងការលើកទឹកចិត្តក៏ដូចជាតម្រូវការអតិថិជនថ្មីដែលទិញដីឡដិ៍តំបន់នេះ។

លោកបន្តទៀតថា នៅក្នុងជីវិតរបស់មនុស្សមិនត្រឹមតែត្រូវការអចលនទ្រព្យដូចជា ដី ធ្លី ឬ លំនៅដ្ឋាន សម្រាប់រស់នៅប៉ុណ្ណោះទេ ទើបក្រុមហ៊ុនក៏បានគិតគូដល់អាយុជីវិតអតិថិជនផងដែរ។

លោកបញ្ជាក់ទៀតថា ដោយមើលឃើញពីតម្រូវការបែបនេះ ហើយ ទើបក្រុមហ៊ុនបង្កើតគម្រោង Orange Sky នេះ ឡើង ក្នុងការផ្តល់ធានារ៉ាប់រងអាយុជីវិតរយៈពេល ៥ ដល់អថិជនថ្មីទាំងនៅពេលដែលពួកគេ ទិញដីឡូដិ៍ណាមួយនៅក្នុងតំបន់នេះ។ បើអិតិថិជនរូបណាមានបញ្ហាណាមួយកើតឡើងដល់អាយុជីវិតក្នុងចន្លោះពេល ៥ ឆ្នាំនៃការទិញដីឡូដិ៍នោះ ក្រុមហ៊ុនជាអ្នកចេញថ្លៃសំណងនានាជូនដល់អិតិជនទាំងអស់ ព្រោះថា បច្ចុប្បន្ននេះ នណាៗ ក៏គិតគូពីធានារ៉ាប់រងជីវិតដែរ។ ដូច្នេះអ្វីដែលក្រុមហ៊ុនទាំងពីរបានសហការគ្នាធ្វើឡើង នេះ គឺដើម្បីសម្រួលដល់អតិជន និងលើកទឺកចិត្តដល់អតិថិជន។

តែយ៉ាងណាក៏ដោយលោកបានពន្យល់ដែរថា សំណងដែលត្រូវសង់អិតិថិជននេះ មិនមែនសង់ទៅលើការ បង់ប្រាក់ រំលោះដីធ្លីនោះទេ គឺក្រុមហ៊ុនមានកញ្ចប់ថវិការផ្តល់ជូននៅពេលអតិជន ជួបគ្រោះថ្នាក់ដល់អាយុ ជីវិតតែប៉ុណ្ណោះ។

លោក លន់ ដារិន នាយកអចលនទ្រព្យនិងធានារ៉ាប់រងនៃក្រុមហ៊ុន ៧ អិនជី (ខេមបូឌា) បានលើកឡើងដែរថា នេះ គឺជាលើកទីមួយក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនទាំងពីរបានសហការគ្នាក្នុងការផ្តល់គម្រោងធានារ៉ាប់រងដល់អាយុជីវិតជូនដល់អតិថិជន និងផ្តល់ជំនឿទុកចិត្តដល់អតិថិជនដោយក្រុមហ៊ុនមានដីឡូដិ៍ច្បាស់លាស់លក់ជូនដល់អថិជន។

លោកបន្តទៀតថា នៅក្នុងតំបន់អភិវឌ្ឍន៍ ៧ អ៊ិនជី នេះ មានគម្រោងជាច្រើន កំពុអភិវឌ្ឍន៍ តែក្រុមហ៊ុនកំពុងលក់ជូនដល់អតិថិជននេះ មាន ៣ គម្រោងប៉ុណ្ណោះ គឺ គម្រោង Orange Sky មាន ២ គម្រោង និង New Family មានមួយគម្រោង។

លោកបានរំពឹង ក្រោយពីចុះហត្ថលេខាលើកអនុស្សារណៈយោគយល់គ្នាក្នុងការផ្តល់ធានារ៉ាប់រងអាយុជីវិតជូនដល់អតិថិជននេះ នឹងទទួលបានជោគជ័យព្រោះថា តំបន់នេះ កំពុងតែមានសក្កដានុពលសេដ្ឋកិច្ចខ្លាំង មានទំាងរោងចក្រចំនួន ២០ កំពុងប្រតិបត្តិការ ដោយក្នុងនោះក៏មានគម្រោងរបស់រដ្ឋាភិបាលសហការជាមួយកូរ៉េវិនិយោគ ទៅលើការសាងសង់ស្ពានឆ្លងកាត់ទន្លេចំនួនពីរបន្ថែមទៀតទៅកាន់តំបន់នេះ នឹងធ្វើអោយតំបន់នេះមានសកក្កានុពលផ្នែកដីធ្លីកាន់តែមានតម្លៃឡើងថ្លៃមួយកម្រិតទៀត៕

ប្រភព : Property area