Register Already an agent ? Login

ដំណឹងរីករាយ៖ ចិនផ្តល់ជំនួយចំនួន២៥៩លានដុល្លារ ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ៖ ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា ខណៈប្រទេសចិនបានប្រកាសផ្តល់ជំនួន២៥៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលឆាប់ៗខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនាព្រឹកថ្ងៃទី២០ កក្កដានេះថា គំរោងទឹកប្រាក់ជំនួយដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានចុះហត្ថលេខារួចហើយ រវាងក្រសួងសេដ្ឋកិច្ច និងធនាគារនីហរ័ណ អហរ័ណចិន។ គំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះ នឹងត្រូវសាងសង់ប្រវែង៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវដែលអាចឲ្យរថយន្តធ្វើចរាចរណ៍បាន៤គន្លង ដោយផ្លូវមានទទឹងសរុប២៥ម៉ែត្រ។

ផ្លូវនេះចេញពីចំណុចផ្លូវជាតិលេខ៤ តំបន់អូរដឹម តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ផ្លូវនេះត្រូវបានចុះហត្ថលេខាសាងសង់រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន កម្ពុជា និងក្រុមហ៊ុនសៀងហៃ ខនស្រ្តាក់សិន។

យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ជាគំរោងតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនយ៉ាងសំខាន់នៅជុំវិញក្រុងភ្នំពេញ និងតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ ដោយតភ្ជាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ តភ្ជាប់មកកាន់​ផ្លូវជាំតិលេខ៤ មកកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះមកកាន់កំពង់ផែអន្តរជាតិភ្នំពេញស្ថិតនៅតាមបណ្តោយផ្លូវជាំតិលេខ១។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងមានការសាងសង់ស្ពានមួយចំនួននៅតាមបណ្តោយផ្លូវនេះ ដែលគំរោងនេះមានពង្រាងចំនួន៣ត្រូវបានបញ្ជូនទៅប្រមុខរដ្ឋាភិបាលពិនិត្យ និងសម្រេច ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថា ស ម្តេចតេជោនឹងជ្រើសរើសយកគំរូណាមួយនោះទេ៕

ប្រភព : Property area