Register Already an agent ? Login

ក្រុមហ៊ុនកោះសង្សារ ចំណាយទុនលើតំបន់ទេសចរណ៍ធម្មជាតិថ្មី នៅខេត្តសៀមរាប

សៀមរាប៖ អស់រយៈពេលកន្លងមក សន្ទុះនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ធំៗទំនើបៗកាន់តែរីកដុះដាលទៅ សំដៅទៅក្រុងភ្នំពេញ និងខេត្តសំខាន់ៗដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តសម្បូរទៅដោយប្រាសាទបុរាណសៀមរាបជាដើម។

ថ្មីៗនេះផងដែរ ដោយយោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុនដែលវិនិយោគកោះសង្សារ បាននឹងកំពុងចំណាយដើមទុនដំបូងជាង ៣លានដុល្លាសហរដ្ឋអាមេរិច លើទំហំដីជាង ៤០០ហិកតា ដើម្បីបង្កើតជាក្រុងទេសចរណ៍បែបធម្មជាតិនៅក្នុងខេត្តសៀមរាប។

គម្រោងមួយនេះត្រូវបានគេដឹងថា មានគម្រោងសាងសង់ជាកន្លែងស្នាក់នៅសណ្ឋាគារបែបបឹងកាឡូ ដែលអាចទស្សនាទេសភាពសត្វស្លាបក្បែរបឹងធម្មជាតិ

គម្រោងមួយនេះត្រូវបានគេដឹងថា មានគម្រោងសាងសង់ជាកន្លែងស្នាក់នៅសណ្ឋាគារបែបបឹងកាឡូ ដែលអាចទស្សនាទេសភាពសត្វស្លាបក្បែរបឹងធម្មជាតិ ជាផ្ទះវីឡា អាងហែលទឹក កន្លែងស្ប៉ា និងម៉ាស្សា សាលារៀន មជ្ឈមណ្ឌលសាសនា កន្លែងធ្វើសម្មាធិ និងទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនទៀត។

គួរឱ្យដឹងផងដែរថា គម្រោងមួយនេះនឹងវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំ ជាពិសេសផ្ទៃដីជាង១ហិកតា នៅជុំវិញបឹងនិងកន្លែងសាងសង់គម្រោង ទុកសម្រាប់អភិរក្សមឆ្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វកម្រដូចជាសត្វក្រៀលជាដើម។

ក្រុមហ៊ុនដែលវិនិយោគកោះសង្សារ បាននឹងកំពុងចំណាយដើមទុនដំបូងជាង ៣លានដុល្លាសហរដ្ឋអាមេរិច លើទំហំដីជាង ៤០០ហិកតា

ដោយមើលឃើញថា ខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ផ្នែកប្រាសាទបុរាណ និងបែបធម្មជាតិបែបនេះហើយ យើងជឿជាក់ថាគម្រោងនេះនឹងផ្តល់ផលវិជ្ជមានដល់ប្រជាជននៅក្នុងស្រុកឱ្យមានការងារគ្រប់ៗគ្នា ជាពិសេសគឺអាចទាក់ទាញភ្ញៀវទេសចរណ៍នៅលើពិភពលោកឱ្យស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនឡើងជាក់ជាមិនខាន៕

ប្រភព៖ យោងតាម Post News 

គម្រោងមួយនេះនឹងវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំ ជាពិសេសផ្ទៃដីជាង១ហិកតា នៅជុំវិញបឹងនិងកន្លែងសាងសង់គម្រោងទុកសម្រាប់អភិរក្សមឆ្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ