Register Already an agent ? Login

តម្លៃដីនឹងឡើងថ្លៃ នៅពេលដែលមានស្ពានថ្មីចំនួន ​៧ បន្ថែមទៀតឆ្លងកាត់ទន្លេមេគង្គ

ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​កសិផលផ្សេងៗនោះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន 3,942 លាន​យ៉េន ស្មើនឹង 35 លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ស្ពាន​បន្ទាន់​ចំនួន 7ទៀត ឆ្លងកាត់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា ៖  ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 35លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង  សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់ ។

គួរ​កត់សម្គាល់ថា ចាប់តាំងពី​ខែមេសា ឆ្នាំ2017មក កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ប្រមាណ​ជា249លាន​ដុល្លារ​អាមេរិក​ហើយ ក្នុងនោះ​រួមមាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា40លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពារ​ទឺ​ក​ជំនន់ ព្រមទាំង​ការកែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​រាជធានី​ភ្នំពេញ និង​កម្ចីសម្បទាន​ដែលមាន​ទឹកប្រាក់​ប្រមាណ209លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅក្នុង​ខេត្ត​ព្រះសីហនុ។

ក្នុងពេលតែមួួយនេះដែរ  បើទោះជាទីតាំងសាងសង់ស្ពានមិនទាន់ប្រាកដ  និងប្រកាសជាផ្លូវការយ៉ាងណាក៏ដោយ ​ក៏គេសង្កេតឃើញថាតម្លៃដីនៅម្តុំៗ  និងសងខាងទន្លេមេគង្គស្រាប់តែឡើងថ្លៃខ្ពស់ជាលំដាប់ ​ដែលធ្វើឱ្យអ្នកធូរធារពិបាកនឹងលូកដៃទិញដីទាំងនោះណាស់  ដោយភាគច្រើនត្រូវបានប្រមូលទិញដោយក្រុមហ៊ុនវិនិយោគផ្ទះ ​បុរី  និងអ្នករកស៊ីគួកជេរដីជាដើម ៕

ប្រភព៖ lareine