Register Already an agent ? Login

បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង Hurricane Harvey ទីផ្សារអចលនទ្រព្យអាមេរិចបាននឹងកំពុងងើបឡើងសារជាថ្មី

ក្រុងហូស្តុន-អាមេរិច៖ លោក Spencer Levy ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE បានថ្លែងឱ្យដឹងថា ទីផ្សារអចលនទ្រព្យ និងពាណិជ្ជកម្មរបស់ទីក្រុងហ៊ូស្តុន បានទទួលរងនូវការប៉ះទង្គិច និងប្រឹងប្រែងអត់ទ្រាំនូវផលវិបាកយ៉ាងខ្លាំងបន្ទាប់ពីជួបប្រទះព្យុះ Hurricane Harvey ដ៏ធំមួយ ដែលបណ្តាលឱ្យមានទឹកភ្លៀងយ៉ាងច្រើនបង្ករជាវិនាសកម្មទឹកលិចដ៏ធំជាងគេបំផុត នៅក្នុងតំបន់នេះដែលមិនធ្លាប់ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តអស់ជាច្រើនទសវត្សរ៍មកហើយ។

ទីក្រុង Huston ដែលត្រូវរងគ្រោះទឹកជំនន់ពីព្យុះភ្លៀងដ៏ធំមួយ

ចំពោះទស្សនវិស័យសម្រាប់ការងើបឡើងវិញនូវទីផ្សារអចលនទ្រព្យ អាចនឹងមានសង្ឃឹមច្រើន ប៉ុន្តែអាចនឹងមានការរំខាននិងផលប៉ះពាល់មួយចំនួនក្នុងរយៈពេលដ៏ខ្លី។ ដោយមួយរយៈពេលនេះតំបន់ហូស្តុនកំពុងតែជួបការខ្វះខាតក្នុងការផ្គត់ផ្គង់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាជនដែលរងគ្រោះ ប្រជាជនដែលផ្លាស់ទីលំនៅ ក៏ដូចជាកម្មករជាដើម។

បើទោះជាមានផលវិបាកច្រើនដែលត្រូវដោះស្រាយ និងត្រូវការពេលវេលាមួយចំនួនក្នុងការស្តារឡើងវិញក៏ដោយ ប៉ុន្ដែសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់នេះគេជឿថាវានឹងអាចជួយឱ្យទីផ្សារអចលនទ្រព្យងើបឡើងវិញក្នុងពេលខាងមុនមិនយូរប៉ុន្មាននោះទេ៕

ប្រភព៖ Worldpropertyjournal 

ទីក្រុង Huston ដែលត្រូវរងគ្រោះទឹកជំនន់ពីព្យុះភ្លៀងដ៏ធំមួយ