Register Already an agent ? Login

រដ្ឋមួយទៀតហើយក្នុងប្រទេសអូស្រា្តលីដែលសម្រេចតំឡើងពន្ធអចលនទ្រព្យដែលកាន់កាប់ដោយជនបរទេស

អូស្ត្រាលី៖ រដ្ឋ New South Wales ប្រទេសអូស្ត្រាលីថ្មីៗនេះបានសម្រេចតំឡើងពន្ធបន្ថែមចំពោះអចលនទ្រព្យដែលកាន់កាប់ដោយជនបរទេសហើយ។ ដោយមូលហេតុនៃការសម្រេចចិត្តបែបនេះគឺព្រោះតែមានការប្រឆាំងនឹងតម្លៃអចលនទ្រព្យដែលកាន់កាប់ដោយជនបរទេសចេះតែបន្តការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យប្រជាជនក្នុងស្រុកមិនពេញចិត្ត។ ដូច្នេះជនបរទេសត្រូវតែបង់ប្រាក់បន្ថែម 4% នៅរាល់ពេលទិញអចលនទ្រព្យនៅរដ្ឋ New South Wales ហើយការបង់ពន្ធនេះបានកើនឡើងរហូតដល់ទៅ 8% ។ 

គួរបញ្ជាក់ផងដែរថា New South Wales គឺជារដ្ឋទី២ហើយដែលសម្រេចចិត្តតំឡើងពន្ធបែបនេះបន្ទាប់ពីក្រុង Victoria បានប្រកាសស្រដៀងគ្នាបែបនេះផងដែរកាលពីឆ្នាំមុន។ រដ្ឋាភិបាលអូស្ត្រាលីថែមទាំងប្រកាសថានឹងធ្វើការផាកពិន័យផងដែរចំពោះផ្ទះ ឬអចលនទ្រព្យណាមួយដែលមិនមានមនុស្សរស់នៅចាប់ពី ៦ ខែទៅ ១ ឆ្នាំ ដោយសារតែមានការព្រួយបារម្ភពីការខ្វះខាតជម្រក និងគេហដ្ឋានសម្រាប់ប្រជាជនក្នុងស្រុក។

រដ្ឋ New South Wales ប្រទេសអូស្ត្រាលី

យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថាជនបរទេសដែលទិញអចលនទ្រព្យនៅអូស្ត្រាលីគឺមានវិនិយោគិនចិនចំនួនប្រមាណជាពីរភាគបី ដែលមានតម្លៃសរុបប្រមាណជា 47,3 ពាន់លានដុល្លារអាមេរិក ដែលបានវិនិយោគលើទីផ្សារអចលនទ្រព្យនៅឆ្នាំ 2016 ៕

ប្រភព៖ globalpropertyguide.com