Register Already an agent ? Login

ហុងកុងជាទីក្រុងដែលមានលំនៅដ្ឋានថ្លៃបំផុតជាងគេក្នុងលោក

ហុងកុង៖ ទីក្រុងហុងកុងរបស់ចិនបានក្លាយជាទីក្រុង ដែលមានលំនៅដ្ឋានថ្លៃបំផុតជាងគេក្នុងលោក បានធ្វើឲ្យប្រជាជនដែលមានចំណូលមធ្យមមានការលំបាកក្នុងការទិញសម្រាប់រស់នៅ។

ចំពោះតម្លៃលំនៅដ្ឋានបានកើនឡើងប្រមាណ ៤០ភាគរយ គិតត្រឹមចន្លោះឆ្នាំ២០១២ និង ឆ្នាំ២០១៦ បានធ្វើឱ្យប្រជាជនមានការលំបាកយ៉ាងខ្លាំងក្នុងរកការទិញផ្ទះ។ ក្រៅពីហុងកុង ក៏មានទីក្រុងមួយចំនួនទៀតដែលមានតម្លៃផ្ទះខ្ពស់ផងដែរ ហើយសុទ្ធតែស្ថិតក្នុងតំបន់អាស៊ី មានដូចជា ទីក្រុងមុមបៃ(ឥណ្ឌា) ប៉េកាំង(ចិន) និង សៀងហៃ(ចិន) ។

យោងតាមរបាយការណ៍របស់ Oxford បានឲ្យដឹងថា សម្រាប់ប្រជាជនមានចំណូលមធ្យមដែលរស់នៅក្នុងទីក្រុងដែលបានរៀបរាប់ខាងលើនេះ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ក៏៣០ឆ្នាំដែរ ដើម្បីទិញលំនៅដ្ឋានដែលមានទំហំសរុបប្រហែល៩០ម៉ែត្រការ៉េ៕

ប្រភព ៖ pixabay

ហុងកុងជាទីក្រុងដែលមានលំនៅដ្ឋានថ្លៃបំផុតជាងគេក្នុងលោក