Register Already an agent ? Login

ផ្សារទំនើប Aeon មានសាខាថ្មីនៅខេត្តសៀមរាប?

ភ្នំពេញ៖ ក្នុងពេលដែលផ្សារទំនើប Aeon Mall ទី២ កំពុងសម្រុកបញ្ចប់ការសាងសង់សំណង់របស់ខ្លួនក្នុងខណ្ឌសែនសុខយ៉ាងមមាញឹក ផ្សារទំនើប Aeon Mall ទី១ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ក៏នៅតែបន្តទាក់ទាញទាំងអតិថិជនខ្មែរនិងបរទេសជាប្រក្រតី។  ដោយភាគច្រើន អតិថិជនជាក្រុមអ្នកមានជីវភាពកម្រិតមធ្យមឡើងទៅទាំងអ្នករស់នៅទីក្រុងភ្នំពេញ និងទាំងអ្នកនៅតាមបណ្តាខេត្តនានា។

ចំណែកនៅឯក្រុងសៀមរាបឯណោះវិញ ក៏លេចឮមានការនិយាយតៗគ្នាថា ផ្សារ Aeon សាខាទី ៣ នឹងកំពុងតែរៀបចំបើកដំណើរការនៅខេត្តសៀមរាបផងដែរ។  ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយ បញ្ជាក់អំពីដំណឹងនេះនៅឡើយទេ ។ 

គួរឱ្យដឹងផងដែរថា ព័ត៌មានលេចឮទាំងនោះបានធ្វើឱ្យហាងឆេងដីនៅខេត្តសៀមរាបឡើងថ្លៃជាគំហ៊ុកដោយការសម្រុកទិញពីសំណាក់អ្នកវិនិយោគទុន និងប្រជាពលរដ្ឋដែលមានជីវភាពល្អប្រសើរទាំងក្នុងតំបន់និងក្រៅតំបន់៕

ប្រភព៖ Post Khmer

ផ្សារទំនើប​ AEON សាខាទី១ ដែលបានបើកដំណើរការកន្លងមក