Register Already an agent ? Login

មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ Made In Cambodia” មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសជាង ៧០០ ទីតាំង

ភ្នំពេញ៖ មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ Made In Cambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង ៧០០ ទីតាំង។ 

“យុទ្ធនាការផលិតផលជាតិ Made In Cambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង” ដែលរៀបចំឡើងរយៈពេល ១សប្តាហ៍ ក្នុង ១ខែ រយៈពេល ១ឆ្នាំពេញ ក្នុងគោលបំណង បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេសផងដែរ៕

ដោយ៖khmerhome