Register Already an agent ? Login

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​ឈ្មួញបន្តលួចនាំចូលសាច់បង្កកនិងសាច់ក្លាស្សេ ខណៈបច្ចុប្បន្នកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សាច់នៅក្នុងស្រុក

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រយ៉ាងពេញទំហឹងរបស់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះឈ្មួញខិលខូចដែលបន្តលួចនាំចូលទំនិញថៃតាមផ្លូវគោក ជាពិសេសសាច់បង្កក និងសាច់ក្លាស្សេដែលខូចគុណភាពប៉ះពាល់សុខភាពពលរដ្ឋ ខណៈបច្ចុប្បន្នវិស័យចិញ្ចឹមសត្វនៅកម្ពុជា អាចផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងលើសពីតម្រូវការផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា សាច់បង្កក និងសាច់ក្លាស្សេដែលខូចគុណភាព ឬគ្មានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចកម្ពុជាចាត់វិធានការបង្ក្រាបយ៉ាងក្តៅគគុក ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ដោយមានការដកហូត និងដុតបំផ្លាញចោលរាប់សិបតោន ព្រមទាំងឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងស្វែងរកមន្ត្រីពាក់ព័ន្ធផងដែរ។

ជុំវិញបញ្ហានេះដែរ ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា សាច់និងទំនិញថៃខូចគុណភាពទាំងនោះ ត្រូវបានគេយកមកលក់នៅទីផ្សារកម្ពុជា ក្នុងតម្លៃថោកបំផុត ដែលអ្នកផលិតក្នុងស្រុកមិនអាចលក់បាន ព្រោះសាច់ទាំងនោះគេលក់ឱ្យតែអស់ទេ ជាជាងគេយកទៅបោះចោលផងដែរ។ បច្ចុប្បន្ននេះ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់តាមតម្រូវការទីផ្សារ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលស៊ុតពីប្រទេសជិតខាងនោះឡើយ។

លោក ស៊្រុន ពៅ បន្ថែមទៀតថា កន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលសាច់ ឬស៊ុតខូចគុណភាពពីប្រទេសជិតខាង បានយ៉ាងល្អប្រសើរ ប៉ុន្តែគេឃើញមានជនខិលខូចមួយចំនួននៅតែបន្តគុបឃិតគ្នាលួចនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែន ដោយដឹកជញ្ជូនតាមរថយន្ត និងម៉ូតូជាហូរហែរឥតដាច់នៅក្នុងមួយថ្ងៃៗ។

សូមបញ្ជាក់ថា តម្រូវការសាច់សត្វ និងស៊ុតសត្វនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ និងបន្តកើនឡើងជាលំដាប់ ស្របតាមកំណើនប្រជាជន និងភ្ញៀវទេសចរ ទោះបីជាមានការប្រែប្រួលនៃលំហូរនាំចូលក៏ដោយ។ អ្នកចិញ្ចឹមសត្វបច្ចុប្បន្នអាចទទួលបានប្រាក់ចំណេញ តាមរយៈវិធានការរឹតបន្តឹងការនាំចូលសាច់បង្កក និងស៊ុតខុសច្បាប់ ជាដើម៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026