Register Already an agent ? Login

យុទ្ធនាការខ្មែរត្រូវតែខ្លាំង បានរៀបចំជាលើកទី៧ ដើម្បីពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់

ភ្នំពេញ៖ យុទ្ធនាការខ្មែរត្រូវតែខ្លាំង បានរៀបចំជាលើកទី៧ ក្រោមប្រធានបទ៖ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីពង្រឹងស្មារតីរួបរួមសាមគ្គីរបស់ខ្មែរឱ្យរឹងមាំខ្លាំងក្លាយូរ អង្វែងដែលមិនអាចបំបែកបាន ខណៈដែលយុទ្ធនាការនេះមានអ្នកចូលរួមជាក់ស្តែងប្រមាណ ៥០០នាក់។

សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថាន CEO នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ  ដោយមានការចូលរួមពី ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក វិទ្យាស្ថានស៊ីអ៊ីអូ, លោក កៃ គឹមសុង អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា, លោក អ៉ិន មាន អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន និងភ្ញៀវកិតិ្ដយសជាច្រើន។

ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានលើកឡើងថា «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» គឺមានការប្ដេជ្ញាចិត្ដដែលធ្វើឱ្យយុទ្ធនាការមួយនេះនូវមានជាបន្ដបន្ទាប់ មិនមែនគ្រាន់តែជាព្រឹត្ដិការណ៍មួយឱ្យល្អមើលនោះទេ ព្រោះព្រឹត្ដិការណ៍កើតឡើងចេញពីភាពឈឺចាប់របស់ប្រជាពលរដ្ឋយើង ដែលទទួលរងនូវការឈ្លានពានពីប្រទេសជិតខាង និងចេញពីគោលដៅដ៏មហិមារ ដោយចង់ឃើញប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមានយ៉ាងឆាប់រហ័ស ជាពិសេសនូវឆ្នាំ២០២៥០ ដែលកម្ពុជាចង់ក្លាយទៅជាប្រទេសអភិវឌ្ឍន៍។

នាឱកាសនោះដែរ ឯកឧត្តម ជុំ កុសល បានចាត់ទុកថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជានយោបាយអច្ឆរិយៈ គ្មានពីរនូវក្នុងប្រវត្ដិសាស្រ្ដជាតិ សូម្បីតែអង្គការសហប្រជាតិចំណាយលុយ ២,០០០លានដុល្លា នៅក្នុងគោលដៅតែមួយទេ ស្វែងរកសន្តិភាពជូនកម្ពុជាអត់បានទៀត ហើយក៏ទទួលស្គាល់ថា បានដំណើរការបោះឆ្នោតនាំប្រជាធិបតេយ្យមក ប៉ុន្ដែសន្ដិភាពអត់បាននោះទេ។

ឯកឧត្តម ជុំ កុសល បានបន្ដថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ដមកសម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកមិនបដិសេធថា វានូវមានចំណុចមិនទាន់ខ្លាំង មានន័យថា យើងនូវមានចំណុចខ្វះខាត អញ្ចឹងយើងត្រូវការរួបរួមគ្នា ដើម្បីកែប្រែចំណុចដែលមិនទាន់ខ្លាំង ឱ្យទៅជាខ្លាំង ហើយចំណុចដែលមិនទាន់ពេញលក្ខណៈឱ្យទៅជាពេញលក្ខណៈជាបណ្ដើរៗបន្ថែមទៀត។ ការរៀបចំឡើងនូវយុទ្ធនាការថ្នាក់ជាតិ ដើម្បីធ្វើឱ្យខ្មែរកាន់តែខ្លាំងត្រូវការរួបរួម សាមគ្គីគ្នា មានស្ដង់ដារ បង្កើនសមត្ថភាព។

បន្ថែមពីនេះ ឯកឧត្តម ជុំ កុសល បានសង្កត់ធ្ងន់ថា ការប៉ុនប៉ុងឈ្លានពានរបស់ប្រទេសថៃ គ្មានទីបញ្ចប់នោះទេ យើងត្រូវការពង្រឹងខ្លួនយើងឱ្យត្រូវតែខ្លាំង យុវជនសម័យនេះគឺមានសមត្ថភាពខ្ពស់ណាស់ ហើយអាចផលិត «យុទ្ធោបករណ៍» បានទៅថ្ងៃមុខ។

ជាមួយគ្នានេះ លោក អ៉ិន មាន អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មាន ក៏បានចែករំលែកនូវទស្សនៈមួយចំនួនស្ដីអំពីចក្ខុវិស័យការទទួលខុសត្រូវនឹងសមត្ថា រួមមាន ត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីការផ្ដល់អ្នកសារព័ត៌មាន ទៅជាអ្នកបង្កើតទំនុកចិត្ត, បញ្ញាសិប្បនិម្មិត AI ឬ ChatGPT មិនមែនជាសត្រូវរបស់អ្នកសារព័ត៌មានទេ AI ឬ ChatGPT គឺជាឧបករណ៍សម្រាប់អ្នកសារព័ត៌មានប្រើប្រាស់ ហើយវាមិនមែនជាសត្រូវរបស់អ្នកកាសែតនោះទេ។

លោកបន្តថា វីរៈបុរសដែលជាអ្នកចូលរួមចំណែកក្នុងការបង្កើត Font Khmer ដំបូងគេ ដូចជា Limon ឬ ABC ជាដើម ក៏គេស្ទើរតែបំភ្លេចឈ្មោះអស់ដែរ ខណៈបច្ចុប្បន្ននេះយើងប្រើតែអក្សរយូនីកូដ។ ដូច្នេះហើយទាមទារឱ្យយើងត្រូវតែថែរក្សា ការពារ ប្រវត្តិទាំងអស់ហ្នឹង កុំឱ្យបាត់បង់។ ម៉្យាងវិញទៀត បើយើងនាំគ្នា ទទួលស្គាល់នូវស្នាដៃ ឬវីរៈភាព របស់អ្នកបង្កើតចាស់ៗ វាក៏ជាចលករជម្រុញឱ្យមានការកកើតរបស់ថ្មីៗដែរ។

លោកបន្ថែមថា ការយល់ដឹងអំពីមនុស្សជំនាន់ឆ្នាំ១៩៩៧ ពេលដែលជួបមិត្តអ្នកអានសម័យទសវត្សរ៍៦០ នៅពេលដែលជួបមិត្តអ្នកអាននិងអ្នកទស្សនានៅជំនាន់៦០ តែងតែត្អូញត្អែរថាយុវជនមិនខ្វល់ពីព័ត៌មាន ហើយមនុស្សជំនាន់ថ្មី គឺស្គាល់អំពីសង្គមច្រើនជាងគេ ហើយជំនាន់នេះមិនបដិសេធអំពីព័ត៌មាននោះទេ ប៉ុន្តែយុវជនបដិសេធទម្រង់ដែលគួរឲ្យធុញទ្រាំចាស់គំរិលនៅក្នុងការសរសេរ និងរបៀបចែកចាយព័ត៌មានតាមបែបប្រពៃណី តែយុវជនចូលតាមរយៈបណ្ដាញសង្គមដូចជា facebook និង youtube និងការផ្លាស់ប្ដូរបន្ទាន់នូវអាជីវកម្មថ្មី៕

ដោយ៖Khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026