Register Already an agent ? Login

សង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលផ្ទាល់ដល់តម្លៃប្រេងសាំង និងហ្គាសនៅលើទីផ្សារកម្ពុជាឲ្យហក់ឡើងខ្ពស់ តែតម្លៃសាច់សត្វមិនឡើងថ្លៃខ្លាំងឡើយ

ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលផ្ទាល់ដល់តម្លៃប្រេងសាំង និងហ្គាសនៅលើទីផ្សារកម្ពុជាឲ្យហក់ឡើងខ្ពស់។ ការកើនឡើងនេះ បានធ្វើឲ្យប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងអតិផរណាជារួម ប៉ុន្តែតម្លៃសាច់សត្វមិនឡើងថ្លៃខ្លាំងឡើយ ទោះបីជាមានការកើនឡើងនៃតម្លៃថាមពលក៏ដោយ។

ទោះបីជាមានការកើនឡើងនៃតម្លៃថាមពល ក៏ដោយ ប៉ុន្តែតម្លៃសាច់សត្វនិងទំនិញមួយចំនួនទៀតអាចនឹងមិនឡើងថ្លៃភ្លាមៗ ឬឡើងថ្លៃតិចតួចប៉ុណ្ណោះ។ មូលហេតុចម្បងៗអាចមកពីការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ តាមរយៈការកើនឡើងផលិតកម្មសាច់សត្វក្នុងស្រុក ដូចជា សាច់ជ្រូក មាន់ ទា ជាដើម បានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ដែលជួយរក្សាស្ថិរភាពថ្លៃក្នុងស្រុក។ នេះបើយោងតាមលើកឡើងឲ្យដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែជួយអន្តរាគមន៍លើថ្លៃទំនិញយុទ្ធសាស្ត្រមួយចំនួន ជាពិសេសពន្ធនាំចូលនិងពន្ធអាករលើប្រេងសាំងនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្លាំងពេក ខណៈដែលតម្រូវការទីផ្សារមិនសូវកើនឡើងខ្លាំង ដែលធ្វើឲ្យអ្នកលក់មិនអាចតម្លើងថ្លៃខ្ពស់បាន។ ម្យ៉ាងទៀត សរុបមកតម្លៃសាច់សត្វដែលមិនឡើងថ្លៃខ្លាំង គឺជាសញ្ញានៃស្ថិរភាពផលិតកម្មក្នុងស្រុក ទោះបីជាត្រូវទប់ទល់នឹងសម្ពាធអតិផរណាពីការឡើងថ្លៃថាមពលក៏ដោយ៕

ដោយ៖Khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026