Register Already an agent ? Login

ប្រាសាទអង្គរវត្ត​របស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ២​ នៅក្នុងពានរង្វាន់​ Tripadvisor Travelers’ Choice Best of the Best 2026​

អន្តរជាតិ៖ យោងតាមគេហទំព័រ​ TripAdvisor បានចេញផ្សាយនូវតំបន់ទេសចរណ៍កំពូលៗប្រចាំទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២៦ នេះ បានឲ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន​ ៤ នៅក្នុងប្រទេសកម្ពុជា​ បានជាប់ចំណាត់ថ្នាក់ចូលទៅក្នុងពានរង្វាន់ Tripadvisor Travelers’ Choice Best of the Best 2026​ នៅក្នុងចំណោមតំបន់នៃគោលដៅទេសចរណ៍សំខាន់ៗ​ និងល្បីៗចំនួន​ ២៥ផ្សេងទៀតនាតំបន់អាស៊ី​។

ក្នុងចំណោមនោះ​ -ចំណាត់ថ្នាក់លេខ ១​៖ សួនកម្សាន្ត Gardens by the Bay នៃប្រទេសសិង្ហបុរី​, -ចំណាត់ថ្នាក់លេខ ២៖ ប្រាសាទអង្គរវត្ត​ នៃប្រទេសកម្ពុជា, -ចំណាត់ថ្នាក់លេខ ៣​៖ ប្រាសាទ​ Taj Mahal នៃប្រទេសឥណ្ឌា។

ដោយឡែក​ តំបន់ទេសចរណ៍និងប្រវត្តិសាស្ត្រផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា​ ដែលជាប់ចំណាត់ថ្នាក់ផងដែរនោះ​ រួមមាន៖ -ប្រាសាទបាយ័ន​ ជាប់ចំណាត់ថ្នាក់លេខ ១៣, -សារមន្ទីទួលស្លែង​ ជាប់ចំណាត់ថ្នាក់លេខ ២០ និងប្រាសាទតាព្រហ្ម​ ជាប់ចំណាត់ថ្នាក់លេខ​ ២៣ ៕

ដោយ៖khmerhome