Register Already an agent ? Login

រដ្ឋនិងឯកជនជំរុញឱ្យអ្នកសារព័ត៌មាននៅកម្ពុជា ចាប់យកទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍ទៅកាន់ពិភពលោក

ភ្នំពេញ៖ ទាំងរដ្ឋ និងវិស័យឯកជនជំរុញឱ្យអ្នកសារព័ត៌មាននៅកម្ពុជា ចាប់យកទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា AI គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ដែលរាជរដ្ឋាភិបាលនិងវិស័យឯកជនកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍ទៅកាន់ពិភពលោក។

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានចាប់យក AI ជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍សំខាន់ៗ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសអន្តរជាតិ និងវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជា ខណៈអ្នកសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយអវិជ្ជមានរបស់កម្ពុជា ស្របពេលដែលប្រទេសណាក៏មានភាពអសកម្មតិចតួចផងដែរ ប៉ុន្តែគេមិនបានផ្សព្វផ្សាយនោះទេ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា AI នេះ មិនត្រឹមតែជួយដល់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីបរទេសមកកាន់កម្ពុជា ក្នុងយុគសម័យឌីជីថលផងដែរ។

យោងតាមស្ថានភាពបច្ចុប្បន្ននៃវិស័យសារព័ត៌មាន ទាំងនៅកម្ពុជា និងពិភពលោក កំពុងមានការប្រែប្រួលគួរឲ្យកត់សម្គាល់សំខាន់បញ្ហាប្រឈមនិងទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យា។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា ស្ថានភាពនោះមិនគ្រាន់តែប៉ះពាល់ដល់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យធុរកិច្ចផងដែរ។

ជាមួយគ្នានេះដែរ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានវាគ្មិន និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានចូលរួមផ្តល់ជាគំនិតល្អៗសំដៅកែ លម្អទាំងក្រមសីលធម៌ វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌នៅកម្ពុជា។

សូមបញ្ជាក់ថា ការរៀបចំវេទិកានេះ ដើម្បីផ្តល់ឱកាសដល់វាគ្មិន បានជជែកពិភាក្សានិងលើកឡើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាននិងធុរកិច្ចជន និងការប្រើប្រាស់ AI ដែលជាប្រយោជន៍ដល់សង្គម និងវិស័យធុរៈកិច្ចនៅកម្ពុជា៕

ដោយ៖khmerhome