Register Already an agent ? Login

មហាយក្សវិនិយោគកម្ពុជាចាប់ដៃគ្នា បង្កើតមន្ទីរពេទ្យអន្តរជាតិខ្នាតយក្ស តម្លៃរាប់លានដុល្លារ ដើម្បីបដិវត្តន៍វិស័យសុខាភិបាលក្នុងតំបន់

ភ្នំពេញ៖ ក្នុងជំហានជាប្រវត្តិសាស្ត្រដែលនឹងផ្លាស់ប្តូរស្ដង់ដារថែទាំសុខភាពនៅកម្ពុជា កិច្ចព្រមព្រៀងលក់ទិញអចលនទ្រព្យដ៏ធំមួយត្រូវបានចុះហត្ថលេខាជាផ្លូវការ ដើម្បីបើកផ្លូវឱ្យការសាងសង់ មន្ទីរពេទ្យ ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO., LTD.) ដែលជាគម្រោងសុខាភិបាលកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ការរួមកម្លាំងនៃកំពូលមហាសេដ្ឋី និងមហាវិនិយោគិនកម្ពុជា គម្រោងមន្ទីរពេទ្យខ្នាតអន្តរជាតិនេះ កើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងសហស្ថាបនិកដែលជាកំពូលអ្នកជំនួញល្បីៗនៅកម្ពុជា រួមមាន អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ា លី ហុង, អ្នកឧកញ៉ា ជាម យុយណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និង ឧកញ៉ា ថៃ ស៊ាង។ ក្រុមកំពូលវិនិយោគិនទាំង ១០ រូបនេះ បានសម្រេចឯកភាពទិញដីដែលមានទំហំជាង ១៣ហិកតា ពី អ្នកឧកញ៉ា ឃុន សៀ ដើម្បីអភិវឌ្ឍន៍មហាគម្រោងនេះ។

ទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោ មន្ទីរពេទ្យអន្តរជាតិនេះ មានទីតាំងស្ថិតនៅតំបន់ដែលមានសក្ដានុពលបំផុត ជិតផ្សារទំនើបអ៊ីអន ៣ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្វីដែលកាន់តែពិសេស គម្រោងនេះនឹងត្រូវសាងសង់ឡើងតាមស្ដង់ដារអន្តរជាតិទំនើបបំផុត ដែលនឹងរួមបញ្ចូលនូវ៖

  • មន្ទីរពេទ្យពហុព្យាបាលកម្រិតខ្ពស់
  • សណ្ឋាគារសម្រាប់ស្នាក់នៅ ដើម្បីបម្រើសេវាកម្មដល់អ្នកជំងឺ និងសាច់ញាតិមកពីគ្រប់ទិសទី
  • អគារស្នាក់នៅសម្រាប់បុគ្គលិក និងអ្នកជំនាញអន្តរជាតិ

បេសកកម្ម បញ្ឈប់ការចេញទៅព្យាបាលនៅក្រៅប្រទេស គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងគឺ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែទំនើប និងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ពិភពលោកជូនដល់ប្រជាជនកម្ពុជា និងជនបរទេស។

នេះគឺជាមោទនភាពថ្មីមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពវិនិយោគក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាពជីវិត និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងការចេញទៅស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល
Fri, 15 May 2026
រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត
Fri, 15 May 2026
ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
Fri, 15 May 2026