Register Already an agent ? Login

សហគ្រិនខ្មែរ ពង្រឹងកម្មវិធីជាតិក្នុងការជំរុញសហគ្រិនភាព និងការរីកចម្រើនសហគ្រាស

ភ្នំពេញ៖ ថ្ងៃទី៤ កុម្ភៈ ២០២៦– ក្រុមប្រឹក្សាប្រតិបត្តិការសហគ្រិនខ្មែរ បានប្រជុំលើកទី១៩ ដើម្បីពិនិត្យនិងពង្រឹងកម្មវិធីថ្នាក់ជាតិសំខាន់ៗ ដែលមានគោលបំណងលើកសហគ្រិនភាព និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេស តាមរយៈការសហប្រតិបត្តិការជាមួយវិស័យឯកជន។

កិច្ចប្រជុំនេះ​​ បានសម្គាល់ការរីកចម្រើននៃកម្មវិធីសំខាន់ៗ រួមមាន៖ កម្មវិធីសហគ្រិនវិទ្យាល័យ និងមហាវិទ្យាល័យ កម្មវិធីប្រកួតរចនាសំបកវេចខ្ចប់ផលិតផល កម្មវិធីវិនិយោគទុននិស្សិត កម្មវិធីប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងកម្មវិធីកញ្ចប់ជំនួយសហគ្រិន។

កម្មវិធីទាំងនេះមានគោលបំណងបណ្តុះនវានុវត្តន៍ កសាងគុណភាពផលិតផល និងម៉ាកយីហោ ដើម្បីលើកកម្ពស់កំណើនធុរកិច្ចដែលអាចពង្រីកទីផ្សារបាន។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាប្រតិបត្តិការសហគ្រិនខ្មែរ បានបញ្ជាក់ថា “ភាពជាដៃគូជាគន្លងសំខាន់ក្នុងការប្រែក្លាយគោលនយោបាយទៅជាលទ្ធផលជាក់ស្តែង សម្រាប់សហគ្រិន និង SMEs ដើម្បីរីកចម្រើន ប្រកួតប្រជែង និងរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចជាតិ”។

ក្រុមប្រឹក្សាប្រតិបត្តិក៏បានលើកទិសដៅសំខាន់ៗ ដល់សហគ្រិនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានហិរញ្ញប្បទាន ជំនាញឯកទេស និងឱកាសទីផ្សារថ្មី។

ក្នុងនាមនាយកប្រតិបត្តិ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបញ្ជាក់ថា ក្រុមប្រឹក្សាផ្តោតលើការបំពាក់ និងបំប៉នសហគ្រិន និង SMEs ជាមួយធនធាន បច្ចេកទេស និងបណ្តាញធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលសេដ្ឋកិច្ច និងទទួលបានឱកាសថ្មីៗ កាន់តែប្រកួតប្រជែង និងមាននវានុវត្តន៍រយៈពេលវែង។

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល
Fri, 15 May 2026
រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត
Fri, 15 May 2026
ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
Fri, 15 May 2026