Register Already an agent ? Login

កម្ពុជា បើកទ្វារទទួលភ្ញៀវទេសចរចិន ដោយលើកលែងទិដ្ឋាការសម្រាប់រយៈពេល ៤ខែ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល ក្រោមការអនុម័តដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យពលរដ្ឋចិនទាំងអស់ (រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ ប៉ុន្តែមិនរួមបញ្ចូលចិនតៃវ៉ាន់) ដើរតួជាអ្នកទេសចរទៅកាន់ប្រទេសកម្ពុជាបានដោយ លើកលែងទិដ្ឋាការសម្រាប់រយៈពេល ១៤ថ្ងៃ។

ការលើកលែងនេះមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ ហើយមិនតម្រូវឱ្យមានការស្នើសុំពាក្យ ឬបង់ថ្លៃណាមួយ ដោយគ្រាន់តែបំពេញ E-arrival card។ ភ្ញៀវទេសចរចិនអាចធ្វើដំណើរចូលប្រទេសកម្ពុជាបានច្រើនលើកក្នុងអំឡុងពេលនេះ។

ក្រសួងទេសចរណ៍ ក៏អំពាវនាវដល់សាធារណជន អង្គការក្រុមហ៊ុនទេសចរណ៍ ប្រតិបត្តិការភ្នាក់ងារទេសចរណ៍ភ្នំពេញ និងអន្តរជាតិ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមផ្សព្វផ្សាយព័ត៌មាននេះ និងទទួលខុសត្រូវក្នុងការអនុវត្ត ដើម្បីជំរុញកំណើនចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

គួបញ្ជាក់ថា ការទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្រោយ COVID-19 និងការលើកលែងដោយសេរី។

ប្រសិនបើអនុវត្តន៍បានល្អ នឹងជួយដល់សេដ្ឋកិច្ចទេសចរណ៍, ផលិតភាពសហគ្រាសទេសចរណ៍, និងការចំណេញសហគ្រិននៅតំបន់ទេសចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)