Register Already an agent ? Login

គម្រោងវិនិយោគកម្ពុជាឆ្នាំ២០២៥ ចុះបញ្ជី ៦៣០គម្រោង ទុនវិនិយោគ ១០ប៊ីលានដុល្លារ និងបង្កើតការងារ ៤៣៨,០០០កន្លែង

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារ អាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ៤៣៨,០០០កន្លែង។

ក្នុងចំនោមគម្រោងទាំងនេះ:

  • គម្រោង ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨៧គម្រោង
  • គម្រោង ក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤៣គម្រោង

ការចុះបញ្ជីគម្រោងក្នុងឆ្នាំនេះមាន ការកើនឡើង ២១៦គម្រោង (៥២%) និងទុនវិនិយោគកើនឡើង ៣ ប៊ីលានដុល្លារ (៤៥%) ធៀបនឹងឆ្នាំ២០២៤ ដែលគ.វ.ក. នៃ ក.អ.ក. បានចុះបញ្ជី ៤១៤គម្រោង ទុនវិនិយោគ ៦,៩ប៊ីលានដុល្លារ។ សមិទ្ធផលនេះក៏បានបង្កើត កំណត់ត្រាថ្មីមួយទៀត ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។

បន្ថែមពីលើគម្រោងនៅគ.វ.ក. នៃ ក.អ.ក., អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានចុះបញ្ជីគម្រោងវិនិយោគសរុប ២២៨គម្រោង មានទុនវិនិយោគសរុប ៧៦៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១០៦,០០០កន្លែង។

គម្រោងទាំង ២២៨ គឺសំខាន់ក្នុងវិស័យឧស្សាហកម្ម និងមានប្រភពទុនវិនិយោគពីប្រទេសជាច្រើន៖

  • ចិន: ៧២៨លានដុល្លារ
  • ក្នុងស្រុក: ២២,៦លានដុល្លារ
  • អូស្ត្រាលី: ៥លានដុល្លារ
  • សិង្ហបុរី: ៣,៤លានដុល្លារ
  • សហរដ្ឋអាមេរិក: ១,៥លានដុល្លារ
  • ម៉ាឡេស៊ី: ១លានដុល្លារ
  • ជប៉ុន: ៦១ម៉ឺនដុល្លារ

ការវិនិយោគនេះបង្ហាញពីការកើនឡើងនៃទុនវិនិយោគ និងការបង្កើតការងាររបស់កម្ពុជា ក្នុងគោលបំណងដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចម្រុះ និងប្រសិទ្ធភាព៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)