Register Already an agent ? Login

តើអ្នកជាប់ពន្ធត្រូវតវ៉ាយ៉ាងដូចម្តេច បើមិនយល់ព្រមលើការកំណត់ពន្ធឡើងវិញ?

ភ្នំពេញ៖ ករណីមិនយល់ព្រមចំពោះការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងៗដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់ រដ្ឋបាលសារពើពន្ធ អាចត្រូវបានតវ៉ា ដោយយោងតាមមាត្រា ២៣៦ និង ២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ។

ជំហាននៃការតវ៉ា

1. តវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

  - អ្នកជាប់ពន្ធអាចតវ៉ាអំពីការកំណត់ពន្ធឡើងវិញ, ការផាកពិន័យជាប្រាក់, ឬសេចក្តីសម្រេចផ្សេងៗ។

  - រយៈពេលតវ៉ា៖ ៣០ (សាមសិប) ថ្ងៃក្រោយថ្ងៃទទួលលិខិតជូនដំណឹងពីរដ្ឋបាលសារពើពន្ធ។

2. ឯកសារត្រូវភ្ជាប់ជាមួយពាក្យតវ៉ា

   - លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ឬសេចក្តីសម្រេចផ្សេងៗ។

   - ឯកសារបញ្ជាក់ការទូទាត់ប្រាក់ពន្ធ។

   - ភស្តុតាងផ្សេងៗ ដូចជា វិក្កយបត្រ, កិច្ចសន្យា, លិខិតយុត្តិការ ឬឯកសារផ្សេងៗដែលជាផ្នែកពីបណ្ដឹងតវ៉ារបស់អ្នក។

3. ក្នុងករណីមិនព្រមលើសេចក្តីសម្រេចជាថ្មី

   - អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

   - រយៈពេលតវ៉ា៖ ៣០ (សាមសិប) ថ្ងៃក្រោយទទួលសេចក្តីសម្រេចពីអគ្គនាយក។

4. បន្ទាប់ពីការសម្រេចដោយគណៈកម្មាធិការដោះស្រាយវិវាទ

   - អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅ តុលាការមានសមត្ថកិច្ច ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការដោះស្រាយវិវាទ។

  - រយៈពេលតវ៉ា៖៣០ (សាមសិប) ថ្ងៃក្រោយទទួលដំណឹងស្តីពីសេចក្តីសម្រេច។

ពិគ្រោះយ៉ាងចាំបាច់

* អ្នកជាប់ពន្ធត្រូវអនុវត្តការតវ៉ា នៅក្នុងរយៈពេលដែលបានកំណត់ ដើម្បីរក្សាសិទ្ធិ និងទទួលសេចក្តីសម្រេចត្រឹមត្រូវ។

* ត្រូវធានាឲ្យភ្ជាប់ឯកសារប្រកបដោយពេញលេញ ដើម្បីបង្កើនឱកាសឲ្យការតវ៉ារបស់អ្នកជោគជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)