អន្តរជាតិ៖ នៅឆ្នាំ ២០១១ លោក Elon Musk នាយកប្រតិបត្តិ Tesla បានបដិសេធក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ថាជាដៃគូប្រកួតប្រជែង។ ប៉ុន្តែប្រហែល ១៤ឆ្នាំក្រោយ, BYD បានឈ្នះ Tesla និងក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំបំផុតនៅពិភពលោក។
ទិន្នន័យឆ្នាំ ២០២៥ បង្ហាញថា BYD បានលក់រថយន្តអគ្គិសនី 2.26 លានគ្រឿង, កើនប្រមាណ 28% ពីឆ្នាំមុន។ ខណៈ Tesla លក់ត្រឹម 1.6 លានគ្រឿង, ធ្លាក់ចុះ 8.6%, ជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។
ទោះ BYD មិនមានលក់នៅអាមេរិកក៏ដោយ, ក្រុមហ៊ុននេះអាចឈ្នះ Tesla នៅទីផ្សារពិភពលោក។ ទីផ្សារចិន គឺជាទីផ្សារធំរបស់ Tesla ដែលក្រុមហ៊ុនប្រឈមនឹងការប្រកួតប្រជែងខ្លាំង ពីក្រុមហ៊ុន EV ផ្សេងៗ និងតម្លៃថោករបស់រថយន្ត Model 3 និង Model Y ដើម្បីទប់ទល់។
BYD បានតស៊ូក្នុងទីផ្សារក្នុងស្រុកជាមួយក្រុមហ៊ុនចិន និង EV ជាង 50 ផ្សេងៗ។ ទោះការលក់ក្នុងស្រុកធ្លាក់ចុះពី 35% ទៅ 29%, ក្រុមហ៊ុនកំពុងពង្រីកទីផ្សារក្រៅប្រទេស និងសន្យានឹងបង្ហាញបច្ចេកវិទ្យាថ្មីៗឆាប់ៗនេះ ដូចជា រថយន្តបច្ចេកវិទ្យាស្ដើង និងថ្មឆាប់សាក។
ក្រុមហ៊ុន Tesla បានប្រកាសថា ការដឹកជញ្ជូនក្នុងត្រីមាសទីបួនមានប្រហែល 418,000គ្រឿង, ធ្លាក់ចុះ 15.6% ពីមួយឆ្នាំមុន។ ការលក់នេះបង្ហាញពីការថយចុះយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២៥ ខណៈដែលអ្នកទិញរថយន្តអាមេរិកប្រញាប់ទិញមុនឥណទានពន្ធចំនួន $7,500 ផុតកំណត់។
Tesla បានបន្តបញ្ចុះតម្លៃរថយន្ត Model 3 និង Model Y ដើម្បីទប់ទល់នឹងការប្រកួតប្រជែង និងការបាត់បង់អតិថិជន អ្នកទិញប្រហែលជាត្រូវការបង់តិច, ប៉ុន្តែសាកថ្មពេញ និងលក្ខណៈពិសេសមិនគ្រប់គ្រាន់, បណ្តាលឱ្យរថយន្តមួយចំនួនមិនទាន់ទាក់ទាញ។
ភាគហ៊ុន Tesla កើន 1.2% នៅដើមសប្តាហ៍, បិទឆ្នាំ 2025 កើន 18.6%, ខណៈវិនិយោគិនផ្តោតលើផែនការរបស់ Elon Musk សម្រាប់ រ៉ូបូតតាក់ស៊ី និង Humanoid ទោះសេវាកម្មនៅ Austin និង San Francisco នៅតែមានកំណត់៕
ប្រភព៖ CNN, Reuters, Bloomberg
ប្រែសម្រួលដោយ៖ MD-Angkor