ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹម ៤.៨ភាគរយនៅឆ្នាំ២០២៥ និងបន្តថយចុះដល់ប្រហែល ៤.០ភាគរយនៅឆ្នាំ២០២៦។ បើតាមការព្យាករមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានបង្ហាញកំណើនយ៉ាងលឿននៅឆ្នាំ ២០២៤ ដោយបានឈានដល់ ៦.០% ដែលជំរុញដោយការងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកសិកម្ម និងការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។
និន្នាការនេះ បានបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ២០២៥ ដោយមានការប៉ាន់ស្មានថ្មីៗនេះថានឹងមានកំណើនប្រចាំឆ្នាំ ៦.២%។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ពាណិជ្ជកម្ម ភាពតានតឹងព្រំដែន និងកំណើនឥណទានមិនដំណើរការ បានបង្ហាញពីភាពងាយរងគ្រោះរបស់សេដ្ឋកិច្ច ហើយសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចកំពុងលេចចេញជារូបរាងនៅឆមាសទីពីរនៃឆ្នាំ២០២៥។ ជាការបញ្ជាក់ IMF។
IMF បានបន្តថា ការធ្លាក់ចុះនេះ ដោយការធ្លាក់ចុះនៃប្រាក់បញ្ញើ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍។ ជាមួយគ្នាផលប៉ះពាល់ពន្ធ នឹងធ្វើឱ្យប្រាក់ចំណូលនាំចេញថយចុះ ខណៈដែលក្រុមហ៊ុនផលិតក៏ប្រឈមមុខនឹងសម្ពាធ។
ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មអាចរំខានដល់កំណើននាំចេញបន្ថែមទៀត។ ជាការបន្ថែម IMF បានបន្ថែមទៀតថា ភាពតានតឹងព្រំដែន អាចធ្វើប៉ះពាល់ដល់ទំនុកចិត្ត ដែលបង្កើនផលប៉ះពាល់អវិជ្ជមានដល់តម្រូវការក្នុងស្រុក ទេសចរណ៍ និងស្ថិរភាពវិស័យហិរញ្ញវត្ថុ។
បំណុលឯកជនកើនឡើង ស្របជាមួយនឹងការកើនឡើងនៃឥណទានមិនដំណើរការ(NPLs) និងភាពងាយរងគ្រោះនៃអភិបាលកិច្ច ដែលអាចបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុបន្ថែមទៀត។ ជាការលើកឡើងបន្តទៀត មូលនិធិរូបិយវត្ថុអន្តរជាតិ។
ចំណែក អតិផរណាត្រូវបានព្យាករថានឹងកើនឡើងបន្តិចបន្តួចនៅឆ្នាំ២០២៥ មុនពេលថយចុះវិញនៅឆ្នាំ ២០២៦។ បើតាម មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានផ្ដល់ជាយោបល់ថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ត្រូវប្រុងប្រយ័ត្ន រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការការពារស្ថិរភាព និងពង្រឹងភាពធន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)