ភ្នំពេញ៖ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥១%ហើយ។ បើតាម លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានចុះពិនិត្យតាមដានការអនុវត្តគម្រោង។
បច្ចុប្បន្នសម្រេចបាន ១-ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០%។ បើតាមការឱ្យដឹងពី លោក នាយកគម្រោង។
លោក បានបន្តថា ២- រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន១២ សម្រេចបាន១០០% សរសរស្ពានចំនួន៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ២៣ធ្នឹម, ៣- រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣%, ៤-ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧% និង៥-ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
បើតាម លោក សួង ហេង បានបញ្ជាក់ថា រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង ៤៧ ,៦២% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។
នាឱកាសនោះ អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)