Register Already an agent ? Login

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ និងតំបន់រណបវឌ្ឍនភាពជិតបញ្ចប់ និងបានបញ្ចប់១០០%

ភ្នំពេញ៖ គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញនិងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ វឌ្ឍនភាពសម្រេចបានប្រមាណ ៩២% ៩៩% និង១០០%។ បើតាម លោក ងួន ពេជ្រ និង ឯកឧត្តម កង ចាន់ថន ទីប្រឹក្សាក្រសួង តំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យជាក់ស្តែង។

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង។

បើតាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចដូចជា៖

ទី១-អនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានប្រវែង ១៨,៧គីឡូម៉ែត្រ សង់សំណង់សិល្បការតូច-ធំ ចំនួន ២៧កន្លែង និងស្ថានីយបូមទឹកមួយកន្លែង លទ្ធផលការងារសម្រេចបានប្រមាណ ៩២%។

ទី២-អនុគម្រោងប្រឡាយអូរខ្សាច់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល  និងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រវែង ២៧,៧គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៩កន្លែង និងប្រឡាយបេតុង ១៥០០ម៉ែត្រ លទ្ធផលការងារសម្រេចបានប្រមាណ ៩៩%។

ទី៣-អនុគម្រោងប្រពន្ធ័ប្រឡាយជើងឯក ស្ថិតនៅសង្កាត់ជើងឯក និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែង ២៣គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៤កន្លែង និងស្ថានីយបូមទឹកចំនួន ២កន្លែង លទ្ធផលការងារសម្រេចបាន ១០០%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)