ភ្នំពេញ៖ តាមរយៈ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើម ២៣គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារ សម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ។
ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសមិទ្ធផល ដ៏សំខាន់គឺការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលទទួលបានការអនុម័តជាផ្លូវការកាលពីខែ មីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក៏ដូចជាជំរុញពាណិជ្ជកម្ម ផងដែរ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតនូវគំនិតផ្តួចផ្តើមនៃគម្រោង «ព្រែកជីកហ្វូណន តេជោ» ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយបច្ចុប្បន្នបានកំណត់និយាមកា និងបោះបង្គោលព្រំដីតាម បណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកំពត។
តាមរយៈ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើម គម្រោងមួយចំនួនសម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុ ភារកម្មតាមផ្លូវទឹកនៅកម្ពុជា។
ក្រសួង បានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារ ក្នុងនោះគម្រោងរយៈ ពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៦គម្រោង ស្មើនឹងទឹកប្រាក់ ២ ៥៦១លានដុល្លារ និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) មានចំនួន ៩គម្រោង ស្មើនឹងទំហំទឹកប្រាក់ ៦៩០លានដុល្លារ។
គួរឱ្យកត់សម្គាល់ផងដែរថា គម្រោងរយៈពេលខ្លីនិងមធ្យម ចំនួន២ នឹង បន្តដល់ឆ្នាំ២០៣៣។ ជាការបញ្ជាក់ក្រសួង។
បើតាមការក្រសួង បានបញ្ជាក់ថា ក្នុងចំណោម គម្រោងរយៈពេលខ្លីនឹងមធ្យមចំនួន ១៦គម្រោង មានគម្រោងចំនួន៦ បាននិងនៅពុំទាន់បានចាប់ផ្តើមអនុវត្តនៅឡើយដោយសារពុំទាន់មាន កំពុងអនុវត្ត និង១០គម្រោងផ្សេងទៀត ប្រភពថវិកា និងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)