Register Already an agent ? Login

រយៈពេល១ខែកញ្ញា ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៤៨៦,៧៧៥ដង

ភ្នំពេញ៖ ចំនួនចរាចរណ៍សរុបក្នុងខែកញ្ញា ចាប់ពីថ្ងៃទី១ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៤៨៦,៧៧៥ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿន។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បើក្រសួងបានបន្តថា ទន្ទឹមនឹងនេះ ការស្វែងរកជំនួយតាមទូរសព្ទ ១៣៩៩ មានចំនួន ៨៧១ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ២៤៤ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦២៥ករណី)។

ក្រសួងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប អនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)