Register Already an agent ? Login

កម្ពុជានឹងទទួលជើងហោះហើរជាង ៣ម៉ឺនលើក និងកៅអីសម្រាប់អ្នកដំណើរជាង ៥,១លានកន្លែង ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១,៥៧៩លើក ដោយមានកៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន ៥,១៨២,៨៦៤កន្លែង។ បើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium។

លោក wang wenbin ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា បានដកស្រង់វិភាគទិន្នន័យអាកាសចរណ៍ Cirium ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១៥៧៩លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។

កៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន(Available passenger seats)នឹងឡើងដល់ ៥,១៨២,៨៦៤កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ បើតាមទិន្នន័យដដែល។

លោក wang wenbin ដែលបានដកទិន្នន័យដដែលនេះ បានបញ្ជាក់ថា តួលេខកំណើនជើងហោះហើរ និងកៅអីដ៏រឹងមាំនេះ បានបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសំទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី៕

គួបញ្ជាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ១.៩៦លាននាក់ កើនឡើង ១៩% ធៀបនឹងរយៈពេលមួយឆ្នាំ។ អាកាសយានដ្ឋានរបស់ប្រទេសកម្ពុជាក៏បានកត់ត្រាការកើនឡើង ១០% នៃបរិមាណទំនិញតាមផ្លូវអាកាសដល់ ១៧,១៤៧តោនផងដែរ។

តាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា កម្ពុជានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ក្នុងឆ្នាំ២០២៥ ដែលនឹងកើនឡើង ២០% ពី ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។

គួររម្លឹលផងដែរថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង ដែលមានកំណើន ១៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ សរុបចំនួន ៥១ ១៤៩ជើង។ ចំណែក ជើងហោះហើររំលងមានសរុបចំនួន ៧១ ៦១៣ជើង មានកំណើន ១៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលទទួលបានជើងហោះហើរសរុបចំនួន ៦៣ ០៨៧ ជើង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)