
ភ្នំពេញ៖ រយៈពេល៣ឆ្នាំ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេសឥតសំណងនិងសម្បទានជាង៣៥០លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុក លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែនិងថាមពល។
រយៈពេល៣ឆ្នាំ កម្ពុជាបានទទួលជំនួយបច្ចេកទេសឥតសំណងនិងសម្បទានពី ADB គឺវិស័យថាមពលសម្រាប់ការពង្រីកបណ្តាញជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ។ បើតាមការបញ្ជាក់ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។
លោក កែវ រតនៈ វាយតម្លៃខ្ពស់ចំពោះការដឹកនាំនិងភាពជាដៃគូល្អរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា មុនពេលចាកចេញទៅបំពេញការងារ ADB នៅប្រទេសផ្សេង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)