Register Already an agent ? Login

ម្ចាស់អចលនទ្រព្យមិនបានប្រកាសនិងបង់ប្រាក់ពន្ធ ឆ្នាំ២០២៥ ទាន់ពេលវេលានឹងត្រូវទទួលរងនូវការពិន័យទណ្ឌកម្ម

ភ្នំពេញ៖ ម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ទាន់ពេលវេលា នឹងត្រូវទទួលរងនូវការពិន័យទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ឆ្នាំ២០២៥ ម្ចាស់អចលនទ្រព្យនៅមានពេលប្រមាណ ១៩ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីបំពេញកាតព្វកិច្ចនេះ។

ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យទាន់ពេលវេលានឹងទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ជាធរមាន។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាម មធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App

នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ

នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ៕

ដោយ​៖ មឿន ឌីណា (Moeun Dyna)