Register Already an agent ? Login

កម្ពុជានាំចេញផលិតផលកសិកម្មជាង ១០លានតោន ទទួលបានចំណូលជាង ៣.៦ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំ២០២៥ កម្ពុជា បាននាំចេញផលិផលកសិកម្មចំនួន ១០ ៣៧៦ ០៣៣តោន ទទួលបានចំណូលចំនួន ៣ ៦២១លានដុល្លារ ទៅកាន់ទិសដៅចំនួន ៨៤ប្រទេស កើនឡើងចំនួន ៣៥.៦៤% បើធៀបទៅនឹងឆ្នាំ២០២៤។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសមានបរិមាណសរុប ១០ ៣៧៦ ០៣៣តោន ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ក្នុងនោះ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ០៣៤ ៣៦១.៩៣តោន។

ស្រូវចំនួន ៤ ៨៤៨ ៨៣៥.៣៤តោន និងអង្ករចំនួន ៤៩២ ៨៣៦តោន ទៅកាន់ទិសដៅ ៨៤ប្រទេស ដោយមានការកើនឡើងចំនួន ៣៥.៦៤%។

តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំមានជាង ៣ ៦២១លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ បានបន្តថា ក្នុងនោះ តម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២ ២៥៤លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង ៩៧៤លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង ៣៩២លានដុល្លារ។

ចំពោះ ការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃ តាមផ្លូវទឹកមានជាង ២៥៧លានដុល្លារ ស្មើនឹង ៧.១០% ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវពុំមានការនាំចេញទៅប្រទេសថៃនោះទេ។ ជាការបញ្ជាក់ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)