Register Already an agent ? Login

គ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាចំនួន ១៤តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង

ភ្នំពេញ៖ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។

ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

ក្រសួង សង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរនឹងមានទីផ្សារនាំចេញកាន់តែច្រើន និងទូលំទូលាយបន្ថែមទៀតនាពេលអនាគត។

បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីកម្ពុជា ចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗនៅប្រទេសជប៉ុន ក្នុងនោះ គ្រាប់ស្វាយចន្ទីមានលក់នៅក្នុងផ្សារ Family Mart ចំនួន ១៦៣២០ទីតាំង។ បើតាម ក្រសួងពាណិជ្ជកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)