
ភ្នំពេញ៖ ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាមេរិកមានផែនការសហការជាមួយកម្ពុជាលើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។ បើតាមជំនួបពិភាក្សា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil។
បើតាមជំនួបនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ភាគីទាំងពីរកម្ពុជា-អាមេរិក បានឯកភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកនេះ អាចជួយផ្គត់ផ្គង់ប្រេងនៅកម្ពុជា។
ការស្វែងរកឱកាសសហការផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ គឺដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ចបើកចំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឹងប្រែងដើម្បីឱ្យប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ។ ជាការបញ្ជាក់ លោក កែវ រតនៈ ដែល Fresh News បានស្រង់សំដី។
លោក បានបន្តថា ជំហ៊ានបន្ទាប់ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនប្រេង ExxonMobil នឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហគារគ្នា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)