Register Already an agent ? Login

ពន្ធបន្ទាប់បន្សំ របស់លោក Trump សំដៅលើប្រទេសរុស្ស៊ីនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯង

អន្តរជាតិ៖ សប្តាហ៍នេះ គឺជាថ្ងៃកំណត់ថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ផែនការរបស់លោកក្នុងការបង្ខំរុស្ស៊ីឱ្យបង្កើតសន្តិភាពនៅអ៊ុយក្រែន ប្រទេសដែលរងគ្រោះនៅតែទិញប្រេងពីទីក្រុងម៉ូស្គូជាមួយនឹងពន្ធថ្មី។

លោក Steve Witkoff បេសកជនបរទេសរបស់លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃពុធមុនពេលកំណត់ចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមមន្ត្រីសេតវិមាន។

ប៉ុន្តែ ប្រសិនបើសន្តិភាពក្នុងប្រទេសអ៊ុយក្រែននៅតែមើលទៅដាច់ស្រយាល ហើយលោក Trump បន្តផែនការរបស់លោកនោះ cudgel ថ្មីអាចប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់របស់អាមេរិក តាមរយៈទំនិញប្រើប្រាស់ដែលមានតម្លៃថ្លៃជាងមុន ប្រាក់ចំណេញទាបសម្រាប់ក្រុមហ៊ុនអាមេរិក និងអាចឡើងថ្លៃប្រេងខ្ពស់។ បើតាមអ្នកវិភាគបានប្រាប់ CNN។

លោក Clayton Seigle អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពល និងភូមិសាស្ត្រនយោបាយនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលជាអ្នកគិតគូរពីរផ្នែករបស់សហរដ្ឋអាមេរិកបាននិយាយថា "ការដាក់ទណ្ឌកម្មសម្រាប់ប្រទេសទាំងនោះដែលបន្តទទួលយកបរិមាណដ៏ធំនៃថាមពលរបស់រុស្ស៊ី... ក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ"។

លោក បាននិយាយថា ពន្ធនាពេលខាងមុខ "នឹងនាំឱ្យមានអតិផរណាកាន់តែច្រើន" នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាអាជីវកម្មអាមេរិកាំងជាមួយនឹងការចំណាយលើការនាំចូលខ្ពស់ជាង។

លោក Trump បាននិយាយកាលពីខែមុនថា លោកនឹង អនុវត្តពន្ធ ១០០% ដល់អ្នកទិញប្រេងរុស្ស៊ី ប្រសិនបើសមភាគីរុស្ស៊ីលោក Vladimir Putin មិនបង្កើតសន្តិភាពជាមួយអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃ ដែលជាកាលបរិច្ឆេទកំណត់ដែលប្រធានាធិបតីអាមេរិក បាននាំយកមកក្នុងសប្តាហ៍នេះ។

ពន្ធគយ នឹងអនុវត្តជាចម្បងលើការនាំចូលពីប្រទេសឥណ្ឌា និងចិន ដែលមិនត្រឹមតែជាអ្នកទិញប្រេងរុស្ស៊ីដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីពីររបស់អាមេរិកផងដែរ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចូលទំនិញដែលមានតម្លៃសរុបចំនួន ៥២៦ពាន់លានដុល្លារពីប្រទេសទាំងពីរ។ នេះបើយោងតាមទិន្នន័យផ្លូវការ របស់សហរដ្ឋអាមេរិក។

ប្រទេសអាស៊ីទាំងពីរ បានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ីបន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលឃើញតម្លៃរបស់វាធ្លាក់ចុះបន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីយ៉ាងខ្លាំង។

ប្រទេសរុស្ស៊ីឥឡូវនេះមានចំនួន 13.5% នៃការនាំចូលប្រេងឆៅរបស់ប្រទេសចិន។ នេះបើយោងតាមក្រុមហ៊ុន Vortexa ដែលជាក្រុមហ៊ុនទិន្នន័យថាមពលធៀបនឹង 7.7% មុនពេលសង្រ្គាម។ ទន្ទឹមនឹងនេះ ឥណ្ឌាបាននាំចូលប្រេងឆៅពីរុស្ស៊ីច្រើនជាងពីកន្លែងផ្សេងទៀត៖ ប្រេងរុស្ស៊ីមានចំនួន ៣៦% នៃទីផ្សារឥណ្ឌា។

នោះហាក់ដូចជាបានធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាគោលដៅនៃការខឹងសម្បាររបស់លោក Trump៖ កាលពីថ្ងៃអង្គារ លោកបានប្តេជ្ញាថា នឹងដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់លើប្រទេសនេះ "ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់" ដោយសារតែចំណង់ប្រេងរបស់រុស្ស៊ី។

លោក Giovanni Staunovo អ្នកវិភាគទំនិញនៅ UBS Wealth Management បាននិយាយថា ពន្ធបន្ថែមលើទំនិញរបស់ចិន ជាពិសេសដែលឈរនៅ ៣០% រួចហើយនោះ ទំនងជានឹងធ្វើឱ្យតម្លៃផលិតផលប្រើប្រាស់នៅសហរដ្ឋអាមេរិកដូចជា iPhones កើនឡើង។

លោក បានលើកឡើងថា សម្រាប់ហេតុផលនោះ ខណៈពេលដែលប្រទេសចិន "អាចជឿជាក់" ថា លោក Trump នឹងអនុម័តពន្ធថ្មីវាប្រហែលជាមានការសង្ស័យថាលោក "អាចទ្រទ្រង់ (លទ្ធផល) ការឈឺចាប់សេដ្ឋកិច្ច" ដល់អាមេរិក។ នេះ​បង្ហាញ​ថា ប្រធានាធិបតី​អាមេរិក​អាច​នឹង​ដក​វិធានការ​ដាក់​ទណ្ឌកម្ម​ទាំង​នោះ​ភ្លាមៗ​បន្ទាប់​ពី​ដាក់​ចេញ។

ការច្របាច់យកប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី តាមរយៈពន្ធបន្ទាប់បន្សំក៏មានន័យថាការបិទលំហូរប្រេងរបស់ខ្លួនចូលទៅក្នុងទីផ្សារពិភពលោកដែលតម្លៃត្រូវបានកំណត់។ លោក Staunovo បានប្រកែកថា "រុស្ស៊ីធំពេកក្នុងការបរាជ័យ" ។ រុស្ស៊ី​នាំ​ចេញ​ផលិតផល​ប្រេងឆៅ និង​ចម្រាញ់​ចំនួន ៧លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ទាំងនេះ​គឺជា​បរិមាណ​ដ៏​ច្រើន​ដែល​អ្នក​មិនអាច​ជំនួស​បាន​ដោយ​ងាយ​៕

ប្រភព៖ The Hill

ប្រែសម្រួលដោយ៖ MD-Angkor