Register Already an agent ? Login

តម្លៃប្រេង បានប្រែប្រួលតិចតួចនៅពេលអ្នកវិនិយោគសម្លឹងមើលឥទ្ធិពលនៃទណ្ឌកម្មថ្មីលើរុស្ស៊ី

អន្តរជាតិ៖ តម្លៃប្រេង បានធ្លាក់ចុះយ៉ាងគំហុក នៅថ្ងៃចន្ទ ខណៈដែលពាណិជ្ជករបានសម្លឹងមើលផលប៉ះពាល់នៃទណ្ឌកម្មថ្មីរបស់អឺរ៉ុបលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ការកើនឡើងនៃទិន្នផលពីអ្នកផលិតនៅមជ្ឈិមបូព៌ា និងការព្រួយបារម្ភអំពីទស្សនវិស័យប្រេងឥន្ធនៈ ស្របពេលដែលពន្ធគយមានទម្ងន់លើកំណើនសេដ្ឋកិច្ចពិភពលោក។

ប្រេងឆៅ Brent ( BZ=F ) នាពេលអនាគតបានកើនឡើង 5សេនដល់ 69.33ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង 0040 GMT បន្ទាប់ពីបានឡើងថ្លៃ 0.35% កាលពីថ្ងៃសុក្រ។ ប្រេងឆៅ របស់អាមេរិក West Texas Intermediate ( CL=F ) មានតម្លៃ 67.36ដុល្លារក្នុងមួយបារ៉ែល កើនឡើង 2សេន បន្ទាប់ពីការកើនឡើង 0.30% នៅក្នុងវគ្គមុន។

សហភាពអឺរ៉ុប បានអនុម័តកាលពីថ្ងៃសុក្រនូវកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានកំណត់គោលដៅផងដែរទៅលើក្រុមហ៊ុន Nayara Energy របស់ឥណ្ឌា ដែលជាអ្នកនាំចេញផលិតផលប្រេងចម្រាញ់ពីប្រេងឆៅរបស់រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់មួយចំពោះទណ្ឌកម្មរបស់លោកខាងលិច។

Rosneft ដែលជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតរបស់រុស្ស៊ីដែលមានភាគហ៊ុននៅ Nayara កាលពីថ្ងៃអាទិត្យបានរិះគន់ការដាក់ទណ្ឌកម្មថា មិនសមហេតុផលនិងខុសច្បាប់។ ដោយបញ្ជាក់ថា ការរឹតបន្តឹងនេះបានគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខថាមពលរបស់ប្រទេសឥណ្ឌា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងដែលត្រូវបានដាក់ទណ្ឌកម្ម នឹងត្រូវរៀបចំកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រ។ ទាំងនោះ​ បន្ទាប់​ពី​មាន​ការ​ព្រមាន​ដោយ​ប្រទេស​អឺរ៉ុប​ទាំង​បី​ថា ​ការ​បរាជ័យ​ក្នុង​ការ​បន្ត​ការ​ចរចា​នឹង​នាំ​ឱ្យ​ទណ្ឌកម្ម​អន្តរជាតិ​ត្រូវ​បាន​ដាក់​ឡើង​វិញ​លើ​អ៊ីរ៉ង់។

Baker Hughes បាននិយាយកាលពីថ្ងៃសុក្រថា នៅសហរដ្ឋអាមេរិក ចំនួននៃការខួងយកប្រេងបានធ្លាក់ចុះពី 2 ទៅ 422 កាលពីសប្តាហ៍មុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។

ដោយឡែកពីគ្នា ពន្ធរបស់អាមេរិកលើការនាំចូលពីសហភាពអឺរ៉ុប គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា បើទោះបីជារដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានទំនុកចិត្តថាសហរដ្ឋអាមេរិកអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកនេះក៏ដោយ៕

ប្រភព៖ Yahoo finance

ប្រែសម្រួលដោយ៖ MD-Agnkor