
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។
ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។វិនិយោគតាមវិស័យ ក្នុងនោះ វិស័យហរដ្ឋារចនាសម្ព័ន្ត និងផ្សេងៗ ទទួលបានទុន ១,៥ប៊ីលានដុល្លារ, វិស័យឩស្សហកម្ម ទទួលបានទុន ៤,២ប៊ីលានដុល្លារ, កសិកម្ម និងកសិឩស្សហកកម្ម ទទួលបានទុន ១៣០លានដុល្លារ និងវិស័យទទួលបាន ២០កលានដុល្លារ។
តាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគឈានមុខគេរួមមាន៖ វិយោគិនចិនឈរនៅលើកំពូល ៥៦,២៣%, កម្ពុជា ២៩,៧៦% ខណៈ សិង្ហបុរី ៧,៧២% តាមពីក្រោយ វៀតណាម ៣,០១%, កៀកកិតគ្នានេះ កោះ Bristish Vigin ១,០៤%។
ទោះជាយ៉ាងណា អង់គ្លេសក៏ស្ថិតនៅក្នុងតារាងផង ដែលមាន ០,៥៦, នៅពីក្រោយដែរនេះ កោះ Gayman ០,៥១ ខណៈ សហរដ្ឋអាមេរិក ០,៣៧ ហើយ កោះ Somoa ០,៣៤, សាធារណរដ្ឋកូរ៉េ ០,១៥%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)