អន្តរជាតិ៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ អាមេរិកនិងចិន ដែលបានចេញផ្សាយនៅថ្ងៃចន្ទបានឱ្យដឹងថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការដកពន្ធឡើងវិញលើទំនិញរបស់គ្នាទៅវិញទៅមកសម្រាប់រយៈពេល ៩០ថ្ងៃដំបូង។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ការចរចាពាណិជ្ជកម្ម កាលពីចុងសប្តាហ៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមន្ត្រីមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោក។
នៅថ្ងៃទី១៤ ខែឧសភា សហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធជាបណ្តោះអាសន្នលើទំនិញចិនពី ១៤៥% មក ៣០% ខណៈដែលចិននឹងកាត់បន្ថយការយកពន្ធលើទំនិញអាមេរិកពី ១២៥% ទៅ ១០%។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភាគីទាំងពីរក៏បានឯកភាពបង្កើត "យន្តការដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម" ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។
ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរក "កិច្ចព្រមព្រៀង" កាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចចរចាបានបញ្ចប់ ខណៈដែលទីក្រុងប៉េកាំងបានបង្ហាញពីកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីចាប់ផ្តើមដំណើរការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាផ្លូវការ។
សង្គ្រាមពាណិជ្ជកម្ម បានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិក និងចិនរួចហើយ។ កាលពីថ្ងៃសុក្រ មន្ត្រីកំពង់ផែសហរដ្ឋអាមេរិក បានប្រាប់ CNN ថាមិនមាននាវាដឹកទំនិញតែមួយបានចាកចេញពីប្រទេសចិនជាមួយនឹងទំនិញសម្រាប់កំពង់ផែ West Coast ដ៏សំខាន់ពីរក្នុងរយៈពេល ១២ម៉ោងកន្លងមកនោះទេ។ វាមិនបានកើតឡើងទេចាប់តាំងពីការរាតត្បាត Covid-19៕
ប្រភព៖ CNN
ប្រែសម្រួលដោយ៖ MD-Angkor