Register Already an agent ? Login

Toyota ៖ ពន្ធរបស់ លោក Trump នឹងត្រូវចំណាយ ១.៣ពាន់លានដុល្លារក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥

អន្តរជាតិ៖ ក្រុមហ៊ុន Toyota បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយព្យាករណ៍ថា ពន្ធគយ របស់លោកប្រធានាធិបតី Trump រួមទាំងពន្ធនាំចូលរថយន្ត នឹងបណ្តាលឱ្យប្រាក់ចំណេញធ្លាក់ចុះចំនួន ១.៣ពាន់លានដុល្លារសម្រាប់ខែមេសា និងឧសភា។

លោក Trump កាលពីដើមឆ្នាំនេះបានស្នើរពន្ធ ២៥ភាគរយលើ យានយន្តបរទេស និងគ្រឿងបន្លាស់រថយន្ត។ ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយប្រទេសជប៉ុន នឹងត្រូវជាប់ពន្ធលើយានយន្តណាមួយ ដែលទំនងជាបណ្តាលឱ្យមានការថយចុះដល់ប្រាក់ចំណូលរបស់អ្នកផលិត។ យោងតាមការសង្ខេបហិរញ្ញវត្ថុ។

កាលពីចុងខែមេសា សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួននឹងរក្សាទុកគ្រឿងបន្លាស់រថយន្តបរទេស ពីការប្រឈមមុខនឹងការប៉ះទង្គិចទ្វេរដងពីពន្ធរថយន្តរបស់ប្រធានាធិបតី និងពន្ធលើលោហៈបរទេស ដូចជា ដែកថែប និងអាលុយមីញ៉ូម ដោយជំនួសមកវិញនូវការគិតថ្លៃខ្ពស់បំផុតក្នុងមួយផលិតផល។

ក្រុមហ៊ុនផលិតរថយន្ត, តាមសេតវិមាន នឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំការបញ្ចុះតម្លៃ ១៥ភាគរយក្នុងឆ្នាំដំបូងក្រោមពន្ធគយ និង ១០ភាគរយនៅឆ្នាំទីពីរ។ គោលដៅរបស់លោក Trump គឺដើម្បីទាក់ទាញក្រុមហ៊ុនឱ្យផលិតក្នុងស្រុក។

ក្រុមហ៊ុន បានព្យាករណ៍ថា ការខាតបង់របស់ក្រុមហ៊ុន Toyota នឹងបណ្តាលឱ្យមានការថយចុះ ២០.៨ភាគរយនៃប្រាក់ចំណូលប្រតិបត្តិការបន្ទាប់ពីការចំណាយត្រូវបានកាត់ចេញ។ នេះកើតឡើងបន្ទាប់ពី ប្រាក់ចំណេញប្រចាំឆ្នាំជាកំណត់ត្រា សម្រាប់ក្រុមហ៊ុនផលិត ដែលបង្ហាញពីប្រាក់ចំណេញប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានដែលបានកត់ត្រាដោយក្រុមហ៊ុនរថយន្តជប៉ុនក្នុងឆ្នាំ២០២៤។

ក្រុមហ៊ុន Toyota ទទួលបានប្រាក់ច្រើនជាង ៣២.៤ពាន់លានដុល្លារ កាលពីឆ្នាំមុនដែលជាការកើនឡើង ៩៦.៤ភាគរយធៀបនឹងរយៈពេលមុន។ កំណើនដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះត្រូវបានរំខានដោយ ពន្ធគយរបស់លោក Trump ដែលប្រធានាធិបតីបានផ្តល់សញ្ញាថា អាចត្រូវបានកែតម្រូវតាមរយៈការចរចាពាណិជ្ជកម្ម។ រដ្ឋបាល លោក Trump បាន ផ្អាករួចហើយនូវពន្ធនាំចូលសងសឹក លើដៃគូពាណិជ្ជកម្មបរទេសភាគច្រើន លើកលែងតែប្រទេសចិន ដោយទុកឱ្យទ្វារបើកចំហសម្រាប់ការពិភាក្សា។

ការសម្រេចចិត្តរបស់ប្រធានាធិបតី ក្នុងការផ្តល់ការដកពន្ធលើរថយន្តមួយចំនួនត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃមុនពេល លោក Ryosei Akazawa ដែលជាប្រធានអ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសជប៉ុនបានជួបជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន។

លោក Akazawa បានប្រាប់អ្នកយកព័ត៌មានថា នាយកប្រតិបត្តិរថយន្តកំពូលបាននិយាយថា ពួកគេកំពុង "ខាតបង់ ១លានដុល្លារក្នុងមួយម៉ោង" ដោយសារតែពន្ធថ្មី។ លោក បានបន្តថា កាលពីចុងខែមេសា ខណៈពេលដែលផលប្រយោជន៍ជាតិមិនអាចចរចាបាន យើងត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្នជាបន្ទាន់ ដោយសារក្រុមហ៊ុនរបស់យើងកំពុងទទួលរងការខាតបង់ជារៀងរាល់ថ្ងៃ៕

ប្រភព៖ The Hill

ប្រែសម្រួលដោយ៖ MD-Angkor