Register Already an agent ? Login

១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ

ភ្នំពេញ៖ ការដាក់ពិន័យទោសទណ្ឌគឺជាវិធានការចាំបាច់មួយ ដើម្បីជំរុញការអនុវត្តកាតព្វកិច្ចនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ ក្នុងនោះ មាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធបានកំណត់ ១៣ចំណុច ដែលត្រូវបានចាត់ទុកជាអំពើវាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ចំណុចទាំងនោះរួមមាន៖

១- ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត

២- ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី

៣- ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ

៤- ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ

៥- ការមិនបានចេញវិក្កយបត្រ

៦- ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ

៧- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ

៨- ការមិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងៗទៀត

៩- ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ

១០- ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ

១១- ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ

១២- ការចេញវិក្កយបត្រក្លែងបន្លំ

១៣- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)