Register Already an agent ? Login

គិតត្រឹមខែមេសានេះ អាជ្ញាធរខេត្តកោះកុង វាស់វែងក្បាលដីបានជិត ៦ម៉ឺនក្បាលដី ខណៈជាង៥ម៉ឺនក្បាលដី កំពុងបន្តចុះបញ្ជី

កោះកុង៖ គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជាលទ្ធផលសកម្មភាពវាស់វែងក្បាលដីសម្រេចបានចំនួន ៥៩,៤០០ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ។ បើតាមការថ្លែង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

តាមការថ្លែងខាងលើ លោកស្រី អភិបាលខេត្តកោះកុង នៅក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

លោកស្រី បានថ្លែងបន្តថា ទន្ទឹមនេះ រដ្ឋបាលខេត្ត នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ក្បាលដី ក្នុងភូមិចំនួន៦១ នៃ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈឱ្យបានរួចរាល់សម្រេចផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្នុងការជំរុញចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។

ក្រៅពីនេះរដ្ឋបាលខេត្ត បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លីនិងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសំណង់ ដែលធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងរបៀបរៀបរយបានល្អប្រសើរ។ ជាការបន្ថែម លោកស្រីអភិបាលខេត្តដដែល។

កោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ។ ការថ្លែងបញ្ជាក់ លោក សាយ សំអាល់ បានបន្តថា ឈរលើមូលដ្ឋាននេះ មន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីបង្ហើយ បញ្ចប់វិវាទ និងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ត្រូវរៀបចំក្រុង តាមរយៈការប្រែក្លាយជនបទរបស់កោះកុង ឱ្យទៅជាបុរីជនបទ ព្រមទាំងចូលរួមពូនជ្រុំមន្ទីររបស់យើងឱ្យក្លាយជារដ្ឋបាលទំនើប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)