Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតំបន់ Pub street ៣ទីតាំងលើដី ៥៨ហិកតា ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ លោក ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ បានឹកនាំកិច្ចប្រជុំរៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន លើផ្ទៃដី ៥៨ហិកតា គម្រោងនេះ នឹងប្រើប្រាស់រយៈពេល ៦ខែ ដោយចាប់ផ្តើមពីខែឧសភាខាងមុខនេះ និងគ្រោងដាក់ឱ្យដំណើរការនៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។

បើតាមកិច្ចប្រជុំនេះ នៅថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅកន្លែង Pup street នឹងសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្នមានរៀបចំជាហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកម្សាន្តពេលយប់ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ១១យប់។

ប្រជុំនេះដែរបានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា ៣តំបន់ មានទំហំ ៥៨ហិកតា ដោយក្នុងនោះរួមមាន៖

-ផ្លូវថ្មើរជើងតំបន់ទី១ (SQUARE) ទំហំ ៣,៣ហិកតា មានទីតាំង នៅមុខប្រៃសណីយ៍ មានព្រំប្រទល់៖ ផ្លូវលេខ៩៤-ខាងជើង ផ្លូវលេខ១០៦-ខាងត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

-ផ្លូវថ្មើរជើងតំបន់ទី២ ទំហំ ២០,៧ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១០៦-ខាងជើង ផ្លូវលេខ ១៨៤-ត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះរៀបចំជាតំបន់ Pub Street)។

-ផ្លូវថ្មើជើងតំបន់ទី៣ ទំហំ ៣៤ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១៨៤-ខាងជើង មហាវិថីព្រះសីហនុ-ខាងត្បូង ផ្លូវលេខ០៧-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (រៀបចំជាតំបន់ លំហែកាយ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)