Register Already an agent ? Login

នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៤ថ្ងៃ ពលរដ្ឋខ្មែរជាង ២១លាននាក់ ទេសចរបរទេស១១ ម៉ឺននាក់ដើរលេងកម្សាន្តទូទាំងប្រទេស

ភ្នំពេញ៖ ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ទេសចរជាតិសរុបប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។ បើតាម មន្ទីរទេសចរណ៍រាជធានី ខេត្ត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់៤ថ្ងៃ។

ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣លាននាក់ ប៉ុណ្ណោះ។

ចំនួនភ្ញៀវទាំងជាង ២១លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ ចំនួនបងប្អូនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

គូសបញ្ជាក់ថា ក្នុងចំណោម២៥ រាជធានី-ខេត្ត មានខេត្តកំពង់ចាមទទួលបានភ្ញៀវទសចរច្រើនជាងគេប្រមាណ ៥,៣៤៩,៨១១នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)