Register Already an agent ? Login

កម្ពុជាទទួលបានចំណូលជាង ១៦លានដុល្លារ ពីលក់សំបុត្រចូលចូលទស្សនារម្មណីយដ្ឋានអង្គរ

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ។ បើតាមគ្រឹះស្ថានអង្គរ។

ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់ កើន៤៧.០៥%​។ បើតាម គ្រឹះស្ថានអង្គរ ចំនួននេះ ទទួលបានចំណូល ១៦,៥៣៣,២៩៣ដុល្លារ កើន ៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧ ១៩៨ ៩៨៨ដុល្លារ កើនចំនួន ២២២.៦៨ភាគរយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)