Register Already an agent ? Login

កម្ពុជានាំចេញអង្ករចំនួន ៩ម៉ឺនតោន ទៅកាន់គោលដៅ៥០ ទឹកប្រាក់ជាង ៦៥លានដុល្លារ ២ខែដើមឆ្នាំនេះ

ភ្នំពេញ៖ រយៈពេល២ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥០ សរុបជាទឹកប្រាក់ជាង ៦៥លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ គោលដៅទាំង៥០ រួមមាន បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន២២ បរិមាណអង្ករចំនួន ៥១ ៣៣៣តោន គិតជាទឹកប្រាក់ចំនួន៣៨,៣៧ លានដុល្លារ, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេស បរិមាណ ចំនួន ១៨ ៧៥៣តោន គិតជាទឹកប្រាក់ ១៣,៣៦លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ១១០៨៣តោន គិតជាទឹកប្រាក់ ៦,៨១លានដុល្លារ។

ទៅកាន់គោលដៅ ១៣ផ្សេងទៀត អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ ចំនួន ៨ ៩៨៤ តោន គិតជាទឹកប្រាក់ចំនួន ៦,៩០លានដុល្លារ។

ចំពោះ ប្រភេទអង្ករបាននាំចេញ អង្ករក្រអូបចំនួន ៨៤,៧២% ប្រភេទអង្ករស​ធម្មតា ១១,៥៣% អង្ករចំហ៊ុយ ២,១៧ %និង អង្ករសរីរាង្គចំនួន ១,៧០%។

ដោយឡែក ក៏បាននាំចេញស្រូវចំនួន ១ ៣៦៨ ៣២២តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៣៩៥លានដុល្លារ ​ក្នុងនោះ ៦៥% ដែលបាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្៕

ដោយ៖ មឿន ឌីណា (Moeun Dyna)