Register Already an agent ? Login

រាជរដ្ឋាភិបាល បន្តអនុគ្រោះនិងលើកលែងពន្ធលើអចលនទ្រព្យ ចំពោះសង្កាត់និងក្រុងមួយចំនួន ដល់ដំណាច់ឆ្នាំ២០២៤

ភ្នំពេញ៖ រាជរដ្ឋាភិបាលបន្តអនុគ្រោះនិងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥ និងបន្តលើកលែងពន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ និងក្រុងមួយចំនួនរហូតដល់ដំណាច់ឆ្នាំ២០២៤។

ដោយមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៦ និងនីតិកាលទី៧រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តសុពលភាពអនុវត្តការអនុគ្រោះនិងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលបាន ចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ព្រមទាំងបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់និងក្រុង មួយចំនួន ដូចខាងក្រោម៖

១. ពន្ធលើអចលនទ្រព្យ

បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ ចំពោះសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្យ និងសង្កាត់រការខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល និងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត។

២. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ការអនុគ្រោះនិងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ត្រូវបានអនុវត្តដូចខាងក្រោម៖

-បន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ស្របតាមខ្លឹមសារលិខិតលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី) ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ)។

គោលការណ៍សំខាន់ៗនេះ អនុវត្តចំពោះអចលនទ្រព្យដែលមានសាវតារផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មាន៖

• អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ

• អនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ៦០០ លានរៀល ចំពោះអចលនទ្រព្យដែលស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី។

-បន្តអនុគ្រោះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបាន ចុះបញ្ជីរួច (មានប័ (មានប័ណ្ណកម្មសិទ្ធិ) ហើយបានផ្ទេរទាំងស្រុង ឬពុះឡូតិ៍ ឬបំបែកក្បាលដី បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលធ្វើឡើងមុនឆ្នាំ២០១៧។

ការអនុគ្រោះខាងលើមិនមានអនុភាពប្រតិស សកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)