Register Already an agent ? Login

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះ ដែលរាជរដ្ឋាភិបាល បានផ្ដល់នៅក្នុងការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច?

ភ្នំពេញ៖ អត្ថប្រយោជន៍ពិសេសចំនួន៤ ដែលរាជរដ្ឋាភិបាល នឹងផ្ដល់ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ចាប់ពីឆ្នាំ២០២៤។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើង នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ដោយ គូសបញ្ជាក់ថា នឹងផ្ដល់ «អត្ថប្រយោជន៍ពិសេស» ដល់  « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »  ចាប់ពីឆ្នាំ២០២៤ ដូចខាងក្រោម ៖

- ការសម្រួលនីតិវិធី, បែបបទ និង ការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្ត គម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច

- ការផ្ដល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់ សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច

- ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល

- ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមា- មាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្ដលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)