Register Already an agent ? Login

វឌ្ឍនភាពស្ពានអាកាសព្រះមុនីវង្សដំណាក់កាលទី១បាន៨០% នឹងបញ្ចប់ចុងខែមីនាឆ្នាំនេះ ដំណាក់កាលទី២នៅឆ្នាំ២០២៥

ភ្នំពេញ៖ វឌ្ឍនភាពស្ពានអាកាសព្រះមុនីវង្សថ្មី ក្នុងដំណាក់កាលទី១ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្ន សាងសង់បានសម្រេចប្រមាណ ៨០% គ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

លោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន OCIC កំពុងសាងសង់ ស្ពានអាកាសព្រះមុនីវង្ស ដែលស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះ ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ។

សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត  របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាការលើកឡើង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)