Register Already an agent ? Login

តើករណីអ្វីខ្លះ តម្រូវឱ្យអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមក ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅអគ្គនាយកដ្ឋានពន្ធដារ?

ភ្នំពេញ៖ យោងតាមមាត្រា២០៣ ចំណុចទី២ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីមានការផ្លាស់ប្តូរ៖

- អាសយដ្ឋាន

- ទ្រង់ទ្រាយ

- នាមករណ៍

- កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម

- ការផ្ទេរ ឬការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន

- សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា

- ការបញ្ឈប់អាជីវកម្ម

- អ្នកទទួលបន្ទុកកិច្ចការពន្ធដារ

- ព័ត៌មានពីគណនីធនាគារ

- ព័ត៌មានទំនាក់ទំនង លេខទូរសព្ទ សារអេឡិចត្រូនិក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)