ភ្នំពេញ៖ ក្នុងរយៈពេល ២សប្ដាហ៍នៃខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១៥ ដែលមានទុនវិនិយោគសរុបជាង ២៤៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៦,០០០កន្លែង។
គម្រោងវិនិយោគទាំង ១៥គម្រោង ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមាន៖
១-គម្រោងវិនិយោគ អភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក ថាមពលអគ្គិសនីខេត្តពោធិ៍សាត់,២-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ, ៤-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ៥-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៦-គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ៧-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៨-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
៩គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គី មុនីជ័យ ខេត្តកំពង់ស្ពឺ, ១០-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូល ភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្ត ស្វាយរៀង។
១១-គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបន្ទប់ទឹក និងគ្រឿងបង្ខំវាំងនន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង, ១២-គម្រោងវិនិយោគបង្កើត រោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារ នៅក្នុង តំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង។
១៣-គម្រោងវិនិយោគបង្កើតរោង-ចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង, ១៤-គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃកន្សែង ម៉ាស់ និងគ្រឿងបន្សំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ខេត្តកំពង់ចាម និង
១៥-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្នុងបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គូសបញ្ជាក់ថា គម្រោងវិនិយោគទាំង១៥នេះ គឺវិស័យឧស្សាហកម្ម មានចំនួន១៤ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)